(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ក្នុងនោះ ករណីប្រើប្រាស់១៧ករណី, ជួញដូរ៧ករណី និងឃាត់ខ្លួនជនសង្ស័យ៥០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦០៧ករណី ឃាត់មនុស្ស១,៣០៩នាក់ (ស្រី៧៣នាក់)៕