(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោកស្រី កែវ វណ្ណា និងក្រុមគ្រួសារ ខណៈដែលលោកនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវជាស្វាមី បានទទួលមរណភាព នៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានសម្ដែងនូវក្ដីសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ របស់ជាតិ ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបូជាជីវិតបម្រើជាតិ និងប្រជាជន ព្រមទាំងរួមចំណែកស្ដារ និងអភិវឌ្ឍប្រទេស ក្នុងអាយុកាលរស់នៅ។

សូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធរបស់លោកនាយឧត្តមសេនីយ៍ទោ ខូរ ឈា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕