(ភ្នំពេញ)៖ ប្រជាការពារសង្កាត់ពន្សាំង ទទួលបានការឧបត្ថម្ភសម្លៀកបំពាក់ ដំបងអំពូលភ្លើងធ្វើចរាចណ៍ និងថវិការមួយចំនួនពីលោក ហ៊ុយ សាវឿន ហៅឌេល ភរិយា និងលោក មៃ ហ៊ួ និងភរិយា ដោយមានការចូលរួមទទួលដោយផ្ទាល់ពី លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង លោក ប៉ិន ថារ៉ាន់ នាយប៉ុស្តិ៍នគរបាលពន្សាំង លោក ចែម សួយ នាយរងប៉ុស្តិ៍ពន្សាំង លោកពូប្រធានប្រជា ការពារសង្កាត់ និងបងប្អូនប្រជាការពាររបស់សង្កាត់ទាំងអស់ នៅសាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងមកនេះ។

លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ លោកហ៊ុយ សាវឿន ហៅឌេល ភរិយា និង លោក ម៉ៃ ហ៊ួរ និងភរិយា ដែលបានគិតគូរដល់កម្លាំងប្រជាការពារ សង្កាត់ពន្សាំង មិនថាតែសម្លៀកបំពាក់នោះទេ មានច្រើនណាស់ ដែលតែងតែជួយនៅក្នុងមូលដ្ឋាននេះពន្សាំងនេះ ដូចនេះសូមឲ្យកម្លាំងប្រជាការពារ ដូចជាកម្លាំងប៉ុស្តិ៍ ត្រូវរួមគ្នាសហការយកចិត្តទុក ដាក់បន្តទៀត ក្នុងរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង។

លោកបន្ថែមទៀត សាមគ្គីភាព គឺបានធ្វើឲ្យសង្កាត់របស់យើងមានភាពរីកចម្រើន រស់នៅសុខសប្បាយ និងសូមរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋយើង និងអរគុណដល់សន្តិភាព បើគ្មានសន្តិភាពក៏គ្មានថ្ងៃនេះដែរ។

លោក ហ៊ុយ សាវឿន ហៅឌេល មានប្រសាសន៍ថា លោកនឹងបន្តខិតខំជួយអ្វីដែលអាចជួយបាននឹងបន្តទៀត ដូចនេះសន្តិភាពកើតឡើងពីរសាមគ្គីគ្នាគ្រប់ជ្រុងជ្រោយ ពិសេសសន្តិសុខក្នុងមូលដ្ឋាន នឹងចេះជួយគ្នានៅពេលមានអាសន្ន ឫជួបទុក្ខលំបាក ទោះបីតិចតួចមែន ប៉ុន្តែវាអាចសម្រាលបានមួយរយៈ ដូចសូមបងប្អូនប្រជាការពារសង្កាត់ភូមិ និងកម្លាំងប៉ុស្តិ៍បន្តការងារជូនមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត។

ដើម្បីជាលើកទឹកចិត្តដល់បងប្អូនប្រជាកាពារសង្កាត់ពន្សាំង លោក ហ៊ុយ សាវឿន ហៅឌេល ក៏បានឧបត្ថម្ភនូវថវិការមួយចំនួន និងសម្លៀកបំពាក់ទុកជាអនុស្សាវរីយ៍ដែលកម្លាំងតែងតែយកចិត្ត ទុកដាក់ ការពារបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំចិននេះ ហើយមិនថាពេលមានបុណ្យទាន ឫអត់នោះទេ គឺបងប្អូនប្រជាការពារនេះហើយតែងយាមល្បាត តាមការណែនាំរបស់លោកពូ ចៅសង្កាត់ពន្សាំង ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព ស្ថេរភាព និងភាពរីកចម្រើន ជូនប្រជាពលរដ្ឋទូទាំង២៤ភូមិផងដែរ៕