(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៩ករណី, ជួញដូរ៣ករណី និងឃាត់ខ្លួនជនសង្ស័យ២០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៧ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៨៣ករណី ឃាត់មនុស្ស១,២៥៩នាក់ (ស្រី៧៣នាក់)៕