(ភ្នំពេញ)៖ តើអ្នកនឹងបានអាំងប៉ាវអ្វីពីមនុស្សជាទីស្រលាញ់នៅថ្ងៃចូលឆ្នាំចិននេះ? វាពិតជារឿងគួរឱ្យច្រណែនមែនទែន ដែលភរិយារបស់លោក ណាង សុភា បុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលកាដូគ្រឿងអលង្ការមួយឈុតពីលោក ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់ ៥០លានរៀលពី ស្រាបៀរ កម្ពុជា។

លោក សុភា អាយុ ២០ឆ្នាំ និយាយថា៖ «ខ្ញុំរៀបការជាមួយភរិយាជិត១ឆ្នាំហើយ មិនដែលមានអ្វីឱ្យគ្នាទេ។ ទើបតែពេលនេះ ខ្ញុំទទួលបានសំណាងធំ គាស់ត្រូវទឹកប្រាក់ដល់ទៅ ៥០លានរៀល។ អ្វីដែលខ្ញុំគិតមុនគេ គឺបើករក ស៊ីលក់ចាប់ហួយ ព្រោះហត់លែងចង់ធ្វើការឱ្យគេហើយ និងទិញគ្រឿងអលង្ការឱ្យប្រពន្ធខ្ញុំទុកជាកាដូថ្ងៃចូលឆ្នាំចិន»

លោករៀបរាប់ថា ថ្ងៃឈ្នះរង្វាន់នោះ គឺថ្ងៃទី១២ មករា ម៉ោងប្រហែល៩ព្រឹក ពេលដែលលោកចេញពីធ្វើការ វេនយប់។ លោក និងមិត្តភ័ក្តិបានជួបជុំគ្នាដោយទិញ ស្រាបៀរ កម្ពុជា ១២កំប៉ុង ដើម្បីហូបជជែកលេង ហើយក៏គាស់ត្រូវទឹកប្រាក់ ៥០លានរៀលនៅកំប៉ុងទី៣តែម្តង។

លោកថា លោកពិតជាសប្បាយចិត្តឡើងនិយាយលែងចេញទៅហើយ ព្រោះនេះជាទឹកប្រាក់ដ៏ច្រើនសម្រាប់លោកក្នុងវ័យទើប ២០ឆ្នាំ អាចសល់លុយច្រើនយ៉ាងនេះសម្រាប់ជាទុនរកស៊ី៕

ពិសាដោយការទទួលខុសត្រូវ!