(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រេន ២០២០» នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ និងចាប់ពីម៉ោង៩ព្រឹក-៩យប់ ដែលជាពិព័រណ៍ ដាក់បង្ហាញទំនិញម៉ាកល្បីៗ របស់ប្រទេសថៃ។

ក្នុងពិព័រណ៍នេះ ប្រជាពលរដ្ឋខ្មែរ អាចជ្រើសរើសទិញទំនិញថៃជាច្រើនប្រភេទ ក្នុងតម្លៃពិសេសជាងតម្លៃលក់នៅលើទីផ្សារ។ ពិសេសក្នុងពិព័រណ៍នេះបានជ្រើសរើស យកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។

ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការប្រគុំតន្ដ្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនារៀងរាល់យប់ចាប់ពីម៉ោង៧៖០០-៩៖០០យប់៕