(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ដើម្បីជាការពញ្ញាក់ស្មារតីដល់មន្រ្តីរាជការទាំងអស់ក្រោយបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះវីដេអូ ដោយភ្ជាប់នឹងសារមួយថ្លែងថា មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖ «មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗឱ្យទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ»

ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងការបង្ហោះសាររំលឹកដល់មន្រ្តីរាជការនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរជនរួមជាតិ ទទួលបានសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕

ខាងក្រោមនេះជាឃ្លីបវីដេអូសម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកដល់មន្រ្តីរាជការទាំងអស់៖