(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង៖ គេពុំទាន់រកឃើញថ្នាំព្យាបាលសម្លាប់វិរុសផ្លូវដង្ហើមប្រភេទថ្មី (Corona virus) នៅឡើយទេ ខណៈកម្ពុជាមិនទាន់មានករណីឆ្លងនេះទេ (ចុចអាន)

២៖ ជំងឺផ្លូវដង្ហើមថ្មីសម្លាប់មនុស្សកើនដល់៥៦នាក់ហើយ និងអ្នកឆ្លងកើនឡើងយ៉ាងខ្លាំងរហូតដល់ជិត២០០០នាក់ (ចុចអាន)

៣៖ មេធាវី គី តិច អរគុណលោក សម រង្ស៊ី ដែលជួយផ្តល់ភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា (ចុចអាន)

៤៖ ប្រមុខការពារជាតិ បញ្ជាក់ច្បាស់ៗជូនប្រតិភូសភាអាមេរិកថា កម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនជាដាច់ខាត (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន៖ នយោបាយកម្ពុជាប្រជាជនគឺជាខឿនការពារជាតិ (ចុចអាន)

៦៖ មេធាវី គី តិច៖ ការដាក់ភស្តុតាងបន្ថែមរបស់មេធាវីជនជាប់ចោទ អាចក្លាយជាបន្ទុកដល់លោក កឹម សុខា (ចុចអាន)

៧៖ សម្តេចក្រឡាហោម ស ខេង៖ ឡើងធ្វើធំ ដើម្បីការពារប្រយោជន៍ខ្លួនឯង មិនបាច់ឡើងទេ (ចុចអាន)

៨៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកលេង Facebook មិនមែនជាអ្នកព័ត៌មានទេ ហើយក៏មិនទទួលបានសិទ្ធិការពារក្តីពីមេធាវីស្ម័គ្រចិត្តសម្តេចតេជោនោះដែរ (ចុចអាន)

៩៖ ក្រោយមានករណីហិង្សាបង្កដោយសិស្សសាលាជាបន្ដបន្ទាប់ ក្រសួងអប់រំ ដាក់ចេញសេចក្ដីណែនាំ ៧ចំណុច ដើម្បីពង្រឹងអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សា (ចុចអាន)

១០៖ សម្តេច ស ខេង ចង់ឱ្យដកបណ្ណបើកបរពីអ្នកបើកបរក្នុងស្ថានភាពស្រវឹង ខណៈអ្នកញៀនថ្នាំ លែងឱ្យបើកបរមួយជីវិត (ចុចអាន)