(ស្ទឹងត្រែង)៖ នៅវេលាម៉ោងប្រមាណជិត ៦ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ច កំពុងអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជាក់ដូចគ្នាដែរថា កម្លាំងអាវុធហត្ថរបស់លោក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងអន្ដរាគមន៍សង្គ្រោះ ហើយរហូតមកដល់ម៉ោងជាង៦ល្ងាចនេះ សមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។

ដោយឡែក សម្រាប់មូលហេតុលោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕