(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៩នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២២ករណី ឃាត់ខ្លួន៤៣នាក់ (ស្រី៧នាក់) និងប្រើប្រាស់៧ករណី ឃាត់ខ្លួន១៦នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៥១៩ករណី ដោយឃាត់មនុស្សចំនួន១,១២៣នាក់ (ស្រី៦៦នាក់)៕