(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារៈសំខាន់ នៃទីផ្សារឧបករណ៍និស្សន្ទ។

ការបញ្ចប់នេះបានធ្វើឲ្យក្រុមហ៊ុន ហ្គោល ដេន អេហ្វអិកស៍លីង ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និងដំបូងគេបង្អស់ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត ក៏បានបង្កើតឲ្យមានព្រឹត្តិការណ៍មួយ ក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទ ដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅលើសកលលោកទៀតផង។

លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ដែលបានចូលរួមសិក្ខាសាលាតាមបណ្ដាលខេត្តនានា បានធ្វើឲ្យដំណើរការតែមានភាពរលូន។ លោកថែមទាំង លើកទឹកចិត្តឱ្យសាធារណជនត្រៀមខ្លួន សម្រាប់ការវិនិយោគលើវិស័យនេះ ដោយសារវិស័យនេះ មានគុណប្រយោជន៍ជាលក្ខណៈបុគ្គលនិងជាសមូហភាព។

លោកបាឲ្យដឹងថា នៅក្នុងវិស័យនេះមានអត្ថប្រយោជន៍ជាច្រើន ទោះបីជាមានលក្ខណៈប្រភេទតូចក្ដី តែអាចផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជាឱកាសការងារ ឱកាសវិនិយោគ និងជម្រើសផ្សេងៗទៀត។ ក៏មានវិនិយោគិនពីបរទេស និងកំណើនប្រាក់ចំណូលជាតិតាមរយៈការទទួលពន្ធផងដែរ។

លោក សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដែលបានសហការជាមួយ ក្រុមហ៊ុន ហ្គោល ដេន អេហ្វអិកស៍លីង និងការទទួលបានលទ្ធផលគួរជាទីមោទននេះ។

លោកក៏បានលើកឡើងដែរថា គ.ម.ក នឹងមិនបញ្ឈប់នៅត្រង់នេះទេ នឹងបន្តការកសាងសមិទ្ធិផលផ្សេងៗទៀត។

លោកបានបន្ថែមថា ការអប់រំ និងការបំពេញនូវតម្រូវការនៃការវិនិយោគ របស់សាធារណជន គឺជាគន្លឹះដ៏សំខាន់នៃការចាប់ផ្ដើម ក្នុងការវិនិយោគទីផ្សារឧបកណ៍និស្សន្ទ។ ក្នុងនាមជានិយ័តករ គ.ម.ក ប្តេជ្ញាអនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍបន្ថែមទៀតដោយមាន តម្លាភាពនិងប្រសិទ្ធភាពខ្ពស់។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែ ភី ថល ពិតជាមានសេចក្ដីសោមន្សរីករាយណាស់ ដែលបានបង្កើតសមិទ្ធិផលទាំងនេះកើតមានឡើង គ្រប់សិក្ខាសាលាគ្រប់បណ្ដាលខេត្ត ដែលបានសម្រេចបំណង ក្នុងការផ្សព្វផ្សាយពីទីផ្សារឧបករណ៍ និស្សន្ទ និងបង្កើនគុណភាពនៃការអប់រំទាក់ទង នឹងឧបករណ៍ហិរញ្ញវត្ថុ សូម្បីតែនៅតាមបណ្តាលខេត្តឆ្ងាយៗក៏ដោយ។

លោក ជា សុធា នាយកប្រតិបត្តិនៃ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឲ្យដឹងថា «ខ្ញុំពិតជារំភើបណាស់ នៅពេលដែលយើងបានបញ្ចប់ការធ្វើដំណើរដ៏ស្រស់ស្អាត ប្រកបដោយផ្លែផ្កានេះ នេះជាដំណើរដែលមនុស្សគ្រប់គ្នាសុបិន្ត។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់
(គ.ម.ក) និងរដ្ឋបាលខេត្តសម្រាប់ការណែនាំ និងកិច្ចសហប្រតិបត្តិការយ៉ាងពិសេសនេះ» ។

លោកបន្ដថា ការបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងវិធីវិនិយោគអាចធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់ មានសមត្ថភាពល្អប្រសើរជាងមុន ក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ សម្រាប់កំណើនហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ខណៈនេះក៏បង្ហាញថាទីផ្សារឧបកណ៍និស្សន្ទ គឺស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាព ហើយនឹងបន្តជំរុញឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល។

លោក Naoto Arase ជានាយកផ្នែក Fintech នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឲ្យដឹងថា ការជួយមនុស្សរាប់ពាន់នាក់ឲ្យយល់ពី ទីផ្សារឧបករណ៍និស្សន្ទកាន់តែប្រសើរឡើង និងបង្ហាញពួកគេនូវជំនាញដ៏ចាំបាច់ ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ។

លោកបន្ដថា ក្នុងនាមជាអ្នកផ្សាភ្ជាប់នៃទីផ្សារឧបកណ៍និស្សន្ទនៃប្រទេសកម្ពុជា ក៏ដូចជាឯកអគ្គរដ្ឋទូតឧបកណ៍និស្សន្ទពិភពលោក យើងមានមោទនភាពក្នុងការបន្តចូលរួមចំណែក ដោយផ្ទាល់និងបន្ថែមដោយប្រយោល ដល់ការអភិវឌ្ឍវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា។ យើងកំពុងពង្រឹងឫសគល់របស់យើង លើឆាកអន្តរជាតិជាពិសេស តាមរយៈការតាំងពិព័រណ៍ខ្នាតធំផ្សេងៗគ្នា។

ជាមួយនឹងការអប់រំជាបន្តជារឿងធម្មតា ដែលទីផ្សារឧបករណ៍និស្សន្ទនឹងស្ថិតនៅក្នុងដៃរបស់វិនិយោគិន ប្រកបដោយសុវត្ថិភាពហើយនឹងបន្តឆ្ពោះទៅរកអនាគត ដែលកាន់តែមានសក្តានុពល។

 

លោកបានបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ២០១៦ មក ទីផ្សារឧបករណ៍និស្សន្ទ របស់ប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់ហើយ ខ្ញុំគិតថាអ្វីៗនៅតែបន្តដំណើរការបានដោយល្អឥតខ្ចោះ»៕