(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់វាយខ្នោះបុរសម្នាក់ជាឪពុក ដែលចាប់រំលោភកូនស្រីបង្កើតទើបតែអាយុ ១២ឆ្នាំ នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

មន្ត្រីនគរបាលមូលដ្ឋានស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មុំ ផាត់ណា អាយុ៤១ឆ្នាំ មានទីលំនៅភូមិទូលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផ.ច.រ.ស អាយុ ១២ឆ្នាំមុខរបរសិស្ស។

មន្ត្រីមូលដ្ឋានរូបនោះបានបន្ថែមថា ពេលកំពុងរំលោភនៅក្នុងផ្ទះ ស្រាប់តែម្តាយជនរងគ្រោះទៅទាន់ ហើយភ្លាមៗក៏មកប្តឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ជនរងគ្រោះរងគ្រោះ បានបញ្ជាក់ថា ឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភបានចំនួន ៥ដងដងរួចមកហើយ ហើយជនរងគ្រោះធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងចាត់វិធានការតាមនីតិវិធីច្បាប់៕