(ភ្នំពេញ)៖ កញ្ញា ហេង កែវនីតា ជាពិធីការនីដ៏ល្បីឈ្មោះម្នាក់ និងជាអតីតកញ្ញាឯកសាប៊ូលុច្ស បានបោះជំហានលើវិស័យរកស៊ី ផលិតផលថែរក្សាសម្រស់ និងសុខភាព។

កញ្ញា ហេង កែវនីតា បានសហការជាមួយក្រុមហ៊ុន The Icon Group ដោយចំណាយទុនរាប់ម៉ឺនដុល្លា នាំចូលផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាកល្បីគឺ Room Berry Detox 7 Day កំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងពី សំណាក់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ថា ផលិតផល 7Day Room Berry Fiber របស់ពិធីការនីល្បីរូបនេះ ទើបតែចរាចរណ៍លើទីផ្សា នៅដើមខែមករាប៉ុណ្ណោះ តែសង្កេតឃើញថាមានការគាំទ្រខ្លាំង និងមានតំណាងចែកចាយទូទាំង២៥ខេត្ត-ក្រុង និងក្រៅប្រទេសមិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបានពានរង្វាន់រហូតដល់ទៅ៧ផងដែរ៕