(ភ្នំពេញ)៖ ក្រោយពីទទួលព័ត៌មានភ្លាមថានៅក្នុងទីសត្តឃាតដ្ឋានជ្រូកព្រះពន្លា បានលួចបើករបរខុសច្បាប់មួយទៀត គឺល្បែងស៉ីសងជល់មាន់ និងលេងបៀរដាក់លុយធំៗនោះ នៅវេលាម៉ោង១០ ៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាឲ្យលោក រស់ សុភក្តិ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបជាបន្ទាន់ នៅនៅក្នុងបរិវេណសត្តឃាតដ្ឋានជ្រូកព្រះពន្លាភ្លាមៗផងដែរ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ជាលទ្ធផលសមត្ថកិច្ចចាប់មាន់ជល់ប្រមាណ ១៦ក្បាល និងសម្ភារជាច្រើនទៀត។

សូមបញ្ជាក់ថា ទីតាំងសត្តឃាតដ្ឋានជ្រូកព្រះពន្លា ដែលបានលួចបើកលេងល្បែងស៉ីសង ប្រភេទជល់មាន់ និងលេងបៀរនេះ ស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ៕