(ក្រចេះ)៖ នៅវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តចំនួន៤គ្រឿង បុកគ្នាបណ្តាលឲ្យរបួសមនុស្ស៨នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថាករណីនេះបានបណ្តាលឲ្យរថយន្តធុនធំមួយគ្រឿងឆេះ ហើយមនុស្សប្រុស៨នាក់ របួសក្នុងនោះរបួសធ្ងន់៣នាក់។

ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានដឹកនាំរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល៕