(ភ្នំពេញ)៖ Herbalife Nutrition ជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ថ្នាក់ពិភពលោកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសម្ពោធផលិតផលម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុកហ្វមូឡាវាន់ រសជាតិថ្មី ឃុកឃី និងគ្រីម មកកាន់ទីផ្សារកម្ពុជា ដែលជារសជាតិទទួលបានការគាំទ្រខ្លាំង។

Herbalife Nutrition កម្ពុជា បានរៀបចំពិធីសម្ពោធផលិតផលថ្មីនេះ នៅសណ្ឋាគារសុខាភ្នំពេញ ជាមួយនឹងការផ្តល់ជូនដល់សមាជិកព្រមទាំងភ្ញៀវសាកល្បងរសជាតិថ្មីនៃម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុកហ្វមូឡាវាន់ ជាមួយនឹងការតុបតែងលម្អបែបនំឃុកឃី និងគ្រីមផងដែរ។

នេះជារសជាតិថ្មីមួយដែលបង្កើតឡើងរួមផ្សំវ៉ានីឡា និងឃុកឃីសូកូឡាដ៏ឈ្ងុយឆ្ងាញ់ ហើយវានឹងក្លាយទៅជាជម្រើសមួយក្នុងចំណោមរសជាតិពេញនិយមដ៏ទៃទៀត នៃម្សៅជីវជាតិបំប៉នសម្រាប់ក្រឡុកហ្វមូឡាវាន់ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជាដូចជា ហ្វមូឡាវាន់រសជាតិសូកូឡា ស្ត្រប៊ឺរី និងវ៉ានីឡា។

លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife Nutrition បានឱ្យដឹងថា ហ្វមូឡាវាន់ គឺជាផលិតផលសំខាន់របស់យើង។ អ្នកប្រើប្រាស់ផលិតផលអាហារូបត្ថម្ភ Herbalife របស់យើងបាននឹងកំពុងរង់ចាំនូវរសជាតិថ្មី ហើយថ្ងៃនេះយើងពិតជារំភើបខ្លាំងណាស់ក្នុងការសម្ពោធផលិតផលអាហារក្រឡុកហ្វមូឡាវាន់ រសជាតិថ្មីចូលក្នុងទីផ្សារកម្ពុជា។

លោកស្រីបានបន្ថែមថា យើងជឿជាក់ថានេះគឺជាផលិតផលដែលត្រូវបានគេពេញចិត្តបំផុតនៅក្នុងតារាង ដូចគ្នាទៅនឹងហ្វមូឡាវាន់ ឃុកឃី និងគ្រីម នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកផងដែរ។ សូមរីករាយជាមួយការផ្លាស់ប្តូររសជាតិអាហារពេលព្រឹករបស់យើងចាប់ពីថ្ងៃនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីក្រុមហ៊ុន Herbalife Nutrition នៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ www.Herbalife.com.kh ឬទូរស័ព្ទលេខ ០២៣-៩៩៩-២៨៩ ៕