(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ មានករណីចោរលួចរថយន្ដមួយគ្រឿង ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY-6695 ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានបន្លំខ្លួនថា ជាជាងត GPS រថយន្ដ ហើយខាងក្រុមហ៊ុនឲ្យឆែកមើល ពេលនោះម្ចាស់រថយន្ដក៏អនុញ្ញាត ឲ្យចូលដើម្បីពិនិត្យ។ ដោយសារកំពុងតែរវល់រកស៉ី ជនរងគ្រោះបានទុកឲ្យជនសង្ស័យនៅពិនិត្យ ភ្លាមនោះជនសង្ស័យឃើញឱកាសល្អ ក៏ឡើងបើករថយន្ដគេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្នជនរងគ្រោះកំពុងដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍។ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ែន សុធី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងនគរបាលរបស់លោកកំពុងតាមស្ទាក់ជនសង្ស័យ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀត។

ប្រសិនបើសាធារណៈជន បានប្រទះឃើញរថយន្ដដែលមានភិនភាគដូចរៀបរាប់ខាងលើ សូមទំនាក់ទំនងទៅម្ចាស់រថយន្ដផ្ទាល់ដែលមានលេខទូរស័ព្ទ៖ 017 55 66 99 និង 087 9999 61៕

ជនល្មើស