(សៀមរាប)៖ នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្តមបណ្ឌិត សៀង ណាំ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះចៅអធិរាជជប៉ុន ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ (THE ORDER OF RISING SUN, GOLD RAYS WITH NECK RIBBON) របស់ប្រទេសជប៉ុន នាពេលនេះ, 

សាខាកាកបាទក្រហមខេត្ត, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរឹទ្ធិខេត្តសៀមរាប សូមចូលរួមអបអរសាទរយ៉ាងស្មោះ អស់ពីដួងចិត្ត និងសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យដល់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សូមទេវតាតាមជួយបីថែរក្សា ឯកឧត្តមបណ្ឌិត សៀង ណាំ និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕