(ភ្នំពេញ)៖ ក្រុមហ៊ុនលក់រថយន្ត Mazda បានធ្វើការចាប់រង្វាន់មាសសុទ្ធ សរុប១២គីឡូក្រាម រដូវកាលទី៣របស់ខ្លួន ជូនអតិថិជនដែលបានទិញរថយន្ត Mazda។ កម្មវិធីនេះ បានប្រព្រឹត្តទៅ នៅអគារដឺព្រីមៀសែនសុខ ដោយមានការចូលរួម ពីសំណាក់អតិថិជនរបស់ Mazda សរុបជាង២ពាន់នាក់ នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

លោកស្រី អ៊ុន កញ្ញា ដែលជានាយកគ្រប់គ្រង នៅក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានរៀបចំកម្មវិធីជប់លៀងនេះឡើង ដើម្បីថ្លែងអំណរគុណ និងអបអរសាទរចំពោះអតិថិជន MAZDA ដែលបានជាវរថយន្តជាង ២,០០០គ្រឿង ដែលបានក្លាយជាម្ចាស់ រថយន្ត MAZDA ក្នុងឱកាសប្រូម៉ូសិនមាស សរុប១២គីឡូ រដូវកាលទី៣នេះ។

នាយកគ្រប់គ្រង នៅក្រុមហ៊ុនលក់រថយន្ត MAZDA រូបនេះ បានបន្ថែមទៀតថា លើសពីនោះទៀត ដើម្បីផ្តល់នូវភាពសប្បាយរីករាយ ក៏ដូចជាការជួបជុំរីករាយបង្កើតមិត្តភាព និងទំនាក់ទំនងយ៉ាងជិតស្និត រវាងគ្នានិងគ្នា។

លោកស្រី អ៊ុន កញ្ញា បានបន្តថា អតិថិជនដែលទិញរថយន្ត Mazda មិនត្រឹមតែបានទទួលរថយន្តថ្មី ល្អស្អាត សុវត្ថិភាព ហើយតំលៃវិញគឺពិសេស ថែមទាំងទទួលបានកាដូមាសសុទ្ធ និងពិធីជប់លៀងជួបជុំសប្បាយ ជាមួយក្រុមគ្រួសារ Mazda ថែមទៀតផង។ MAZDA គឺជារថយន្តដែលឈានមុខគេបំផុត នៅលើពិភពលោក និងជារថយន្តទំនើបបំផុត នាពេលបច្ចុប្បន្ន។

គូសបញ្ជាក់ផងដែរថា អតិថិជនដែលមានសំណាងឈ្នះរង្វាន់ មាសសុទ្ធសរុប១២គីឡូក្រាម ដែលរង្វាន់ធំជាងគេមាសសុទ្ធ ដល់ទៅ២គីឡូក្រាមនោះ បានទៅលើអតិថិជនឈ្មោះ ម៉ាក លឹម មកពីខេត្តកណ្តាល ដែលបានទិញរថយន្ត Mazda BT-50 Thunder 2.2 លីត្រ។

ដោយឡែក អតិថិជនបន្ទាប់ ដែលឈ្នះរង្វាន់ មាសសុទ្ធកន្លះគីឡូ បានទៅលើក្រសួងបរិស្ថាន ដែលបានទិញរថយន្ត Mazda BT-50។ ចំណែកអតិថិជនបន្ទាប់ ដែលបានឈ្នះរង្វាន់មាស សុទ្ធ២តម្លឹង ចំនួន៣រង្វាន់ បានទៅលើ អតិថិជនឈ្មោះ ឈិត ស្រីពៅ នៅទីក្រុងភ្នំពេញ ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ។

អតិថិជនទី២៖ ឈ្មោះ ខៀវ សំរឹទ្ធ ដែលបានទិញរថយន្ត Mazda BT-50 Thunder 2.2 លីត្រ និងអតិថិជនចុងក្រោយ ឈ្មោះ វ៉ាន់ ដា ដែលបាទិញរថយន្ត Mazda BT-50 Thunder 3.2 ជាមួយនឹងរង្វាន់មានសុទ្ធ១តម្លឹង មាសសុទ្ធ៥ជី ដោយឡែកអតិថិជន ដែលមិនបានឈ្នះរង្វាន់ធំ គឺទទួលបានមាសសុទ្ធ១ជីគ្រប់ៗគ្នា៕