(ភ្នំពេញ)៖ ហេតុអ្វីចំាបាច់ចំណាយថវិកា និងពេលវេលាសម្រាប់ដំណើរកំសាន្ដ នៅពេលដែលអ្នកគ្រាន់តែត្រឡប់មកផ្ទះ ហើយមានអារម្មណ៍ហាក់ដូចជាកំពុងស្នាក់នៅក្នុងរមណីយដ្ឋាន ឬ រីសត ដ៏ប្រណីតមួយ បន្ទាប់ពីអ្នកបានចំណាយពេលពេញមួយថ្ងៃនៅក្នុងការិយាល័យ។ នេះគឺជាអ្វីដែលគម្រោង The Palms អាចផ្ដល់ជូនទៅដល់លោកអ្នកបាន។

គម្រោង The Palms ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

The Palms គឺជាគម្រោងលំនៅឋាន ដ៏ប្រណីតដំបូងគេស្ថិតនៅក្នុងរាជាធានីភ្នំពេញ។ គម្រោងនេះមានផ្តល់ជូននូវប្រភេទលំនៅឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ មានជាមួយផ្លូវដើរលំហែប្របដងទន្លេ និងកន្លែងកំសាន្តជាច្រើនផ្សេងទៀតដែលអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកអាចកំសាន្ត រីករាយជាមួយគ្នាពេញមួយឆ្នាំ។

ក្រុមហ៊ុន Oxley-Worldbridge ក៏ជាក្រុមហ៊ុនស្ថិតនៅពីក្រោយការអភិវឌ្ឍន៍គម្រោងធំៗដែល ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាគម្រោង The Bridge និង The Peak។

The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ នៅជាប់ជាមួយដងទន្លេមេគង្គ។ សម្រាប់គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមានពន្លឺចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ ការរស់នៅ ដែលវាហាក់ដូចជាពិភពលំនៅឋានមួយដែលនៅដាច់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។

អ្នករស់នៅក្នុងគម្រោង The Palms អាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ ជាមួយកន្លែងកម្សាន្ត និងលក្ខណៈពិសេសផ្សេងៗនៃលំនៅឋានបែបសហគមឯកជន។ គ្រប់យូនីតទាំងអស់មានកន្លែងអង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែងលេងទឹក អាងហែលទឹកសុខភាព និង អាងហែលទឹកឯកជន។

វីឡាបែបរមណីយដ្ឋានរបស់គម្រោង The Palms មានទំហំចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់១,០៨៦ ម៉ែត្រការ៉េ។ គ្រប់យូនីតទាំងអស់ ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ ជាមួយការប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់ ធ្វើឲ្យគម្រោង The Palms ក្លាយជាគំរូដ៏ល្អបំផុត សម្រាប់ការរស់នៅបែបរមណីយដ្ឋានប្រណីត ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

វីឡាលំដាប់ប្រណីតបំផុតនៅក្នុងគម្រោង The Palms គឺជាប្រភេទវីឡាជាប់មាត់ទឹក ដែលមានចំងាយត្រឹមពីរ ឬ បីជំហានពីដងទន្លេមេគង្គ អមដោយផ្លូវវដើរកំសាន្តជាប់មាត់ទឹកជាមួយ ខ្យល់បរិសុទ្ធពីទន្លេ។

ប្រាកដណាស់ ប្រណីតភាព និងភាពងាយស្រួល មិនអាចដាច់ចេញពីគ្នាបានទេ។ គម្រោង The Palms ស្ថិតបណ្ដោយផ្លូវជាតិលេខ ១ និងមានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់។

កត្តានេះជួយបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រោះពួកគេអាចធ្វើដំណើរបាន យ៉ាងងាយស្រួលទៅតំបន់នានាក្នុងរាជធានីភ្នំពេញ តាមរយៈមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេច ហ៊ុន សែន។

គម្រោងThe Palms គឺជាការអភិវឌ្ឍន៍ដំបូងបំផុត ដែលនាំមកនូវការស្នាក់នៅបែបរមណីយដ្ឋានលំដាប់ខ្ពស់ដល់អ្នករស់នៅក្នុងទីក្រុង។ ការសាងសង់បានចាប់ផ្តើម កាលពីខែឧសភាឆ្នាំ២០១៨។ គម្រោង The Palms នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០ខាងមុខនេះ៕