(ភ្នំពេញ)៖ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃយីហោម៉ាក Nokia បានចេញប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតគឺ Nokia ២.៣ ដែលបានភ្ជាប់មកជាមួយកាមេរ៉ាដែលបំពាក់ទៅដោយបច្ចេកវិទ្យា AI ដែលជួយឱ្យលោកអ្នកថតរូបបានកាន់តែស្អាតច្បាស់ត្រជាក់ភ្នែក ទោះនៅក្នុងពន្លឺតិចក៏ដោយ។

ស្មាតហ្វូន Nokia ២.៣ ប្រើអេក្រង់ប្រភេទ HD+ ជាមួយទំហំ ៦.២អ៊ីង កាន់ថ្មបានរហូតដល់ទៅ២ថ្ងៃ ហើយអាចរីករាយជាមួយកម្មវិធីកម្សាន្តយ៉ាងសម្បូរបែបដោយមិន ព្រួយបារម្ភ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតស្មាតហ្វូន Nokia ម៉ូឌែលថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ហើយអាចធ្វើបច្ចុប្បន្នភាពទៅ Android™ ១០ ឆាប់ៗ។ Nokia ២.៣ នឹងទទួលបានការធ្វើបច្ចុប្បន្នភាព (Update) ប្រចាំខែរយៈពេលដល់ទៅ៣ឆ្នាំ ថែមទៀតក្នុងការធានាថាស្មាតហ្វូននេះកាន់តែមាន ភាពល្អប្រសើរជាងមុន។

Nokia ២.៣ បំពាក់ដោយកាមេរ៉ា២គ្រាប់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ Recommended Shot ដែលអាចជួយអ្នកក្នុងការរើសរូបថតដែលល្អជាងគេបំផុត។ អ្វីដែល កាន់តែអស្ចារ្យនោះ មិនថាលោកអ្នកថតរូបនៅក្នុងសកម្មភាពអ្វី មិនថាជាការថតបែបហក់លោតនោះទេកម្មវិធី Portrait នឹងចាប់យកនូវចំណុចដែលអ្នកញញឹម និងគោលដៅផ្សេងទៀតបានយ៉ាងច្បាស់ ដោយសារតែកម្មវិធី Recommended Shot អាចចាប់បានដោយស្វ័យប្រវត្តិទាំងមុនពេលចុចថត និងពេលថតរួច ព្រមទាំង ណែនាំអ្នកឱ្យជ្រើសរើសនូវរូបថតដែលល្អបំផុត។ ក្រៅពីនេះNokia ២.៣ ភ្ជាប់មកជាមួយនូវប្រព័ន្ធ AI-powered មានបញ្ចូលជាមួយកម្មវិធីផ្សេងៗដូចជា Portrait Mode និង low-light imaging ដែលអ្នកថតអាចច្នៃប្រឌិតជាមួយជំរើសជាច្រើននៅក្នុង setting។

អ្នកអាចសន្សំសំចៃពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយ Nokia ២.៣ ដោយមាន Google Assistant Button ដោយគ្រាន់តែប្រើសំឡេងរបស់អ្នកដើម្បីចូលមើលប្រតិទិន ដូរពេលវេលា ក៏ដូចជាប្រើប្រាស់លើកម្មវិធីផ្សេងៗទៀត។ Nokia ២.៣ ក៏នាំមកជាមួយនូវប្រព័ន្ធចំណាំមុខ និងការដោះសោរដោយស្កេនមុខផងដែរហើយអតិថិជនពិត ជាពេញចិត្តបំផុតជាមួយនឹង Nokia ជំនាន់ទី២នេះ។

ជាមួយគ្នានេះNokia ២.៣ បានអភិវឌ្ឍន៍ឈានទៅមុខមួយកម្រិតទៀត តាមការសន្យារបស់ក្រុមហ៊ុនក្នុងការផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយការ តម្លើងទៅកាន់ OS ចុងក្រោយនិងទទួលបានការធ្វើបច្ចុប្បន្នភាពប្រចាំខែរយៈពេលដល់ទៅ៣ឆ្នាំក្នុងតម្លៃមួយដ៏សមរម្យបំផុត។ ចំណុចកំពូលនៃស្មានហ្វូន ជំនាន់ថ្មីនេះ គឺភ្ជាប់ជាមួយនូវប្រព័ន្ធ AI អេក្រង់ទំហំធំ ជាពិសេសគឺអាចស៊ូបានរហូតដល់ទៅ២ថ្ងៃ ដែលជាជម្រើសដ៏ល្អបំផុតចំពោះអ្នកដែលប្រើប្រាស់ទូរស័ព្ទច្រើន ដែលធ្វើឱ្យអ្នក កាន់តែមានភាពច្នៃប្រឌិត Nokia ២.៣ មកជាមួយនូវ Portrait Mode ដែលផ្តោតទៅលើរូបភាពរបស់អ្នក ហើយព្រាលៗនៅផ្ទៃខាងក្រោយបង្កើតនូវរូបភាព ដ៏ពិសេសរំលេចចេញមកស្អាតឥតខ្ចោះ។

ជាមួយនឹងកាមេរ៉ាភ្លោះទំហំ១៣MP/២MP អ្នកអាចថតរូបផ្ទាល់ខ្លួនជាមួយនឹងកម្មវិធីក្នុងកាមេរ៉ាជាច្រើន ឬក៏ដាក់ Background ផ្ទៃខាងក្រោយជាមួយរូបភាពដូចជាមេអំបៅ បេះដូង រូបផ្កាយជាដើម។ ចំណុចពិសេសទាំងនេះហើយអាចជួយឱ្យអ្នកច្នៃប្រឌិតបន្ថែមបង្កើតរូបថតដ៏ស្រស់ស្អាតដោយខ្លួនឯង។ ឧបករណ៍នេះក៏មានបញ្ជូលនូវរូបភាព កម្រិតខ្ពស់ ថតរូបជាមួយនឹងកម្រិតពន្លឺផ្សេងៗគ្នាហើយក៏អាចដាក់វាបញ្ជូលគ្នាបាន មានន័យថាអ្នកអាចថត stellar images នៅក្នុង vibrant detail ទោះបីអ្នកស្ថិតក្នុង ទីកន្លែងងងឹត។

ប្រើប្រាស់ Nokia ២.៣ ដោយរីករាយជាមួយនឹងការកាន់ថ្មបានរហូតដល់ទៅ២ថ្ងៃ ដោយសារបច្ចេកវិទ្យា AI-assisted Adaptive Battery technology។ Nokia 2.3 មានប្រព័ន្ធដែលសិក្សាពីការប្រើប្រាស់ appរបស់អ្នក មានន័យថាអ្នកអាចប្រើប្រាស់ទូរស័ព្ទរបស់អ្នករយៈពេលយូរនៅក្នុង app ណាមួយដែលអ្នកពេញចិត្តជាងគេ ដូចជាការមើលរឿងជាដើម ដោយអាចបន្តពីមួយភាគទៅមួយភាគដោយមិនបារម្ភពីការអស់ថ្មលឿន។ អ្នកអាចសម្រាកលម្ហែជាមួយអេក្រង់ HD+ ទំហំ ៦.២ អ៊ីង នៅក្នុងដៃរបស់អ្នកបង្កើតនូវជីវិតដ៏ស្រស់ស្រាយ ។

ការឌីហ្សាញដោយ Nordic design heritage បានធ្វើឱ្យទូរស័ព្ទ Nokia ២.៣ មានសោភ័ណភាពគ្មានដែនកំណត់ ដែលមិនគ្រាន់តែធ្វើឡើងប្រកបដោយសោភ័ណភាព តែព្រមជាមួយគុណភាពដ៏ល្អផងដែរ។ កំពូលស្មាតហ្វូនមានគម្រប 3D nano-textured ដែលធ្វើឱ្យមានសុវត្ថិភាពខ្ពស់នៅក្នុងដៃអ្នក។ ទូរស័ព្ទនេះក៏មានពណ៌ឆើត នៅខាងចុងដែលបង្កើតឱ្យមានភាពងាយស្រួលទាក់ទាញការចាប់អារម្មណ៍ជានិច្ច។ ការរួមផ្គុំបញ្ជូលគ្នាកម្រិតខ្ពស់នៅក្នុងការរក្សាកាមេរ៉ាភ្លោះ និងflash នៅផ្នែកខាង ក្រោយទូរស័ព្ទដោយមិនត្រូវការ camera bump តួខាងក្នុងមានអាលុយមីញូមកម្រិតខ្ពស់ដែលធ្វើឱ្យបង្គុំកាន់តែរឹងមាំ ការពារគ្រឿងតូចៗជាច្រើននៅខាងក្នុង ។

Nokia ២.៣ មកជាមួយនូវពណ៌ប្រផេះនិងបៃតង ដែលអាចរកទិញបានចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ តាមបណ្តាហាងលក់ទូរសព្ទ និងSmart shop ដែលនៅជិតលោកអ្នក ជាមួយតម្លៃតែ ១១៥ដុល្លាអាមេរិក ហើយមានថែមជូនអាវយឺតណូគាមួយដ៍ស្រស់ស្អាត។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ លេខទូរស័ព្ទ 012879 707 ៕