(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយខណ្ឌមានជ័យ ដែលមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងលោកស្រី ចន គន្ធា ព្រមទាំងលោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងស្វាមី លោក ថោង សារ៉ាត់ បានឧបត្ថម្ភជាសំភារៈការិយាល័យមួយចំនួន ទុកប្រើប្រាស់ការងារ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ។

សំភារៈការិយាល័យមួយចំនួន ទុកប្រើប្រាស់ការងារនៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌមានជ័យនេះ បានប្រគល់ជូនដោយ លោក ទាវ ឈាងហេង លោកស្រី សុខ ម៉ាលី លោកស្រី ស៊្រាង ស្រីមុំ ជាជំនួយការផ្ទាល់របស់លោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។

សំភារៈការិយាល័យរួមមាន ម៉ាស៊ីនព្រីន Copy គូល័រ មួយគ្រឿង តុការិយាល័យមួយ ទូការិយាល័យមួយ និងកៅអីមួយ សម្រាប់ប្រើប្រាស់ការងារក្រុមបណ្តាញស្រ្តីខណ្ឌ សម្រាប់ប្រើប្រាស់ការងារ នៅអាគារទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ។

គួរបញ្ជាក់ថា ជានិច្ចកាល ថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយខណ្ឌមានជ័យ តែងតែជួយឧបត្ថម្ភជាសំភារៈការិយាល័យជាបន្តបន្ទាប់ នៅតាមទីស្នាក់ការនីមួយៗ ដែលមានការខ្វះខាត សម្រាប់ប្រើប្រាស់ការងាររបស់គណបក្ស និងការទុកដាក់ឯកសារផ្សេងៗ សម្រាប់បម្រើការងារប្រចាំថ្ងៃ៕