(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បាន បើក ទូលាយ ដល់ សារ ធា ណ ជន ជា ពិសេស និស្សិត កម្ពុជា មកចុះទស្សនកិច្ចក្នុងរោងចក្រផលិត បេតុង លាយ ស្រេច រោងចក្រផលិតក្បឿង និងទុយោជីបម៉ុង។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ និស្សិតវិស្វកម្មអគ្គីសនី និងអេឡិចត្រូនិចប្រមាណ៥០នាក់ពីសាកលវិទ្យាល័យន័រតុន បានចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេស ដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រដើម្បី ទទួល បាន បទ ពិសោធន៍ បន្ថែម លើ ចំណេះដឹង និង ជំនាញ របស់ ខ្លួន ។

ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿងនិង ទុយោ ជីបម៉ុង ដោយបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេស អ៊ីតាលី រួមជាមួយការប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះក្នុងការផលិតរបស់រោងចក្រ ។

តំណាងអ្នកចូលរួម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនៅរោងចក្រផលិតក្បឿង និង ទុយោ ជីប ម៉ុងថា នេះគឺជាលើកទី១សម្រាប់ពួកគាត់ដែលមានឱកាសបានមកទស្សនារោងចក្រផលិតក្បឿង និង ទុយោដោយផ្ទាល់ ថែម ទាំង ផ្តល់ លទ្ធភាព ឱ្យ ពួក គេ បាន ស្វែង យល់ លម្អិត អំពី ស្ថានភាព និង លក្ខខណ្ឌ ការងារ ជាក់ស្តែង មុន ពេល ចេញ បម្រើ ការងារ នៅ តាម បណ្តា ក្រុមហ៊ុន និង រោងចក្រ ផ្សេង ៗ។

ឆ្លៀតក្នុងឱកាសនេះផងដែរ និស្សិតក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និងបានឃើញការអនុវត្តផ្ទាល់ពីដំណើរការនៃការលាយបេតុង ដើម្បីឱ្យត្រឹមត្រូវតាមលក្ខណៈស្តង់ដា ក៏ដូចសង្វាក់ផលិតកម្មរបស់រោងចក្រទាំងមូល៕