(ព្រុយណេ)៖ ក្រសួងទេសចរណ៍កម្ពុជា សហករជាមួយក្រសួងវប្បធម៌វិចិត្រសិល្បៈ និងជាមួយផ្នែកឯកជនចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍២០២០ នៅប្រទេសព្រុយណេ។ ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

លើកនេះមានបតំណាងក្រុមហ៊ុននិងប្រតិបត្តិករ នៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ៧៥០នាក់ ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន១០០ ស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។

ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១៕