(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងជំរុញលើទឹកចិត្ដ ដល់ប្រធានមូលនិធិ China Medical Board លោកសាស្ដ្រាចារ្យ Lincoln Chen បន្ដជួយកៀរគរ ធនធានបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងសេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យាកាន់តែប្រសើរឡើងថែមទៀត។

ការថ្លែងដូច្នេះ របស់រដ្ឋម ន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយស សហមេត្រីថ្នាក់មហាសេនា ជូនប្រធានមូលនិធិ China Medical Board ដែលប្រព្រឹត្ដទៅនៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុន ហេង បានថ្លែងអំណរគុណដល់ប្រធានមូលនិធិ China Medical Board ដែលបានខិតខំប្រឹងប្រែងផ្ដល់នូវជំនួយជាថ វិកា បច្ចេកទេស និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងក្រសួងសុខាភិបាល ក្នុងរយៈពេល១០ឆ្នាំមកនេះ ។

ជាមួយគ្នានោះ ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានគាំទ្រពេញទំហឹងដល់វិស័យសុខាភិបាល ដោយផ្ដល់អាទិភាពដល់ វិស័យនេះ ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់។

ដូចនេះ ការផ្ដល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនសាស្ដ្រាចារ្យ Lincoln Chen នាពេលនេះ គឺជាសក្ខីភាព នៃការយកចិត្ដទុកដាក់ របស់រា ជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ដដល់សាស្ដ្រា ចារ្យ ដែលបានខិតខំប្រឹងប្រែង ជួយដល់ការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា ដែលជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល។ «ខ្ញុំសង្ឃឹមថាយ៉ាងមុតមាំថា លោកសាស្ដ្រាចារ្យ នឹងបន្ដជួយកៀរគរ ធនធានបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងសេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ»

ក្នុងឱកាសនោះដែរផងដែរ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា «ក្នុងនាមខ្ញុំ និងតំណាងសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោកប្រធានមូលនិធិ China Medical Board ដែលបានជួយឧបត្ថម្ភទាំងទឹកចិត្ដ បច្ចេកទេស និងថវិកា ក្នុងការពង្រឹងស្ថាប័ន និងជួយបណ្ដុះបណ្ដាលដល់បញ្ញវ័ន្ដជំនាន់ក្រោយរបស់កម្ពុជា»

លោកសង្ឃឹមយ៉ាងមុតមាំផងដែរថា លោកសាស្ដា្រចារ្យ Lincoln Chen នឹងបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកៀរគរធនធានជួយពង្រឹង និងបង្កើនគុណភាពនៃការបណ្ដុះបណ្ដាលវិស័យវិទ្យាសាស្ដ្រសុខាភិបាលនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀត ក៏ដូចជា ការជួយដល់ការលើកកម្ពស់សមធម៌សុខាភិបាលកម្ពុជា៕