(ភ្នំពេញ)៖ ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ ឯ.ក សហការជាមួយក្រុមហ៊ុន Hewlett Packard Enterprise នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «Build A Secure and Flexible Hybrid Infrastructure with HPE» នៅ SUN & MOON, Urban Hotel ដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ជាមួយនឹងការគ្រប់គ្រងដ៏មានសុវត្តិភាពនៃ HPE LO5, Secure Boot, និង Jitter Smoothing ជូនដល់អតិថិជនផងដែរ។

លោក តាំង ហៀងឡេង នាយកផ្នែកអេនធើប្រាយ (Enterprise Manager) នៃក្រុមហ៊ុន តែ អៀកហ៊ុង អេនធើប្រាយ បានថ្លែងសន្ទរកថាស្វាគមន៍ និងបានលើក ឡើងពីប្រវត្តិនៃភាពជោគជ័យរបស់ក្រុមហ៊ុន ដែលតែងតែនាំមកបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដ៏ល្អបំផុតសំរាប់អតិថិជនផងដែរ។

លោក Jit Keong Ng អ្នកគ្រប់គ្រងបច្ចេកទេសទីផ្សារនៃក្រុមហ៊ុន Hewlett Packard Enterprise បានធ្វើបទបង្ហាញអំពីកុំព្យូទ័រមេ (Servers) ជាច្រើនប្រភេទ ជាមួយនឹងការគ្រប់គ្រងដ៏មានសុវត្តិភាពនៃ HPE LO5, Secure Boot, និង Jitter Smoothing។ ក្នុងនោះផងដែរ HPE SimpliVity ជា Enterprise-grade Hyperconverged Platform ដែលផ្តល់ជូននូវការបង្កើតល្បឿនកម្មវិធី (Speeds Application performance) បង្កើនប្រសិទ្ធភាព និងភាពធន់ (Improves efficiency and resiliency) និងអាច restore VMs តែក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។

ក្រៅពីប្រព័ន្ធកុំព្យូទ័រមេ លោកក៏បានបង្ហាញពី HPE Nimble Storage ដែលជាប្រភេទ All-Flash and Hybrid Storage ដែលជាប្រព័ន្ធផ្ទុកទិន្នន័យ ដែលមានល្បឿនលឿន និងសុវត្តិភាព ផ្តល់ជូននូវការធានាដំណើរការដល់ទៅ៩៩.៩៩៩៩% រួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប និងឆ្លាតវៃ។ បន្ថែមពីនេះលោកក៏បង្ហាញពីប្រព័ន្ធផ្ទុកទិន្នន័យជាច្រើន
ប្រភេទទៀតដូចជា HPE StoreEasy ដែលជាប្រភេទ NAS Storage, HPE 3PAR StoreServ ដែលជាប្រភេទ SAN Storage និង HPE StoreOne ដែលជាប្រភេទ Backup Storage។

គួររំលឹកផងដែរថា ផ្តោតលើការយកចិត្តទុកដាក់លើគុណភាព សេវាកម្ម និងការទទួលខុសត្រូវចំពោះអតិថិជន ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានទទួលការគាំទ្រពេញទំហឹងពីសំណាក់អតិថិជន និងដៃគូអាជីវកម្មជាបន្តបន្ទាប់។ ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ដែលបាន នឹងកំពុងបន្តការគាំទ្រដល់ក្រុមហ៊ុនផងដែរ៕