(ភ្នំពេញ)៖ ក្រុមហ៊ុន VHP Group Korea ជាក្រុមហ៊ុនមកពីកូរ៉េ បានរៀបចំកម្មវិធីប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ដើម្បីអបអរសារទរដល់អតិថិជន ដែលបានគាំទ្រក្រុមហ៊ុនកន្លងមក។

កម្មវិធីប្រចាំឆ្នាំនេះ មានការចូលរួមពីដៃគូរកស៊ី និងអតិថិជនជាច្រើន ដើម្បីថ្លែងអំណរគុណ និងអបអរសារទរភាពជោគជ័យ ក្នុងការប្រតិបត្តិក្រុមហ៊ុនអស់ជាច្រើនឆ្នាំនៅកម្ពុជា។

ក្នុងកម្មវិធីនោះក្រុមហ៊ុន VHP Group Korea ក៏បានបំពាក់មេដៃមាស ដល់អតិថិជនឆ្នើម, ប្រគល់រង្វាន់ ម៉ូតូ ទូរទស្សន៍ និងរង្វាន់ផ្សេងៗសរុបប្រមាណ១២៨រង្វាន់, បង្រៀនបច្ចេកទេសអ៊ុតសក់រួញ ដល់ហាងអ៊ុតសក់, ប្រគល់រង្វាន់ដល់អតិថិជនឆ្នើម ទៅប្រទេសកូរ៉េចំនួន២៩នាក់, ប្រគល់រង្វាន់ដល់អតិថិជនឆ្នើម ទៅប្រទេសជប៉ុន២៤នាក់
ប្រគល់រង្វាន់ដល់អតិថិជនឆ្នើម ទៅប្រទេសម៉ាឡេ និងសាំងហ្គាពួរ៦៣នាក់ផងដែរ។

ក្នុងនោះក្រុមហ៊ុន ក៏បានបង្ហាញអតិថិជនឲ្យចេះជ្រើសរើសផល ដែលមានគុណភាពល្អសុទ្ធ និងមានប្រភពរោងចក្រ ផលិតច្បាស់លាស់ ដែលមិនប៉ះពាល់សុខភាព និង សម្រស់របស់អ្នកប្រើប្រាស់ និងឲ្យអតិថិជនចេះជ្រើរើសក្រុមហ៊ុនដៃគូរ ដើម្បីឲ្យមុខរបរមានការរីចំរើន បានយូរអង្វែង និងស្របច្បាប់ទទួលបានប្រាក់ចំណេញ និងការទទួលខុសត្រូវក្នុងសង្គម លើគុណភាព និងសុវត្ថិភាពក្នុងការប្រើ និងលក់ផលិផលបន្តឲ្យអ្នកប្រើប្រាស់៕