(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ «JC ( Cambodia) International Airlines » នឹងសម្ភោធជាផ្លូវការនៅខ្សែហោះហើរថ្មីពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុង ហានចូវ ប្រទេសចិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ហើយក្រុមហ៊ុនក៏មានខ្សែហោះហើរមួយទៀត គឺហោះចេញពីទីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហាងចូវ ប្រទេសចិនផងដែរ។

ទីក្រុង ហាងចូវ គឺជាទីក្រុងដ៏មានភាពទាក់ទាញបំផុត ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែង, បរិស្ថានដ៏ស្រស់បំព្រង ផ្សំជាមួយវប្បធម៌ដ៏ផូរផង់ ហើយពីមួយឆ្នាំទៅមួយឆ្នាំ អត្រានៃអ្នកទេសចរណ៍បានធ្វើដំណើរទៅជាច្រើននាក់ផងដែរ។

រាជធានីភំ្នពេញ គឺជារាជធានីរបស់កម្ពុជា ក៏ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៍ ដែលមានអាគារខ្ពស់ៗ និងរចនាបថខ្មែរ នៅតាមវត្តអារាមព្រះពុទ្ធសាសនា ដែលជួយបង្កើនភាពត្រចះត្រចង់គ្មានទីបញ្ចប់សម្រាប់រាជធានីភ្នំពេញផងដែរ។

ដោយសារមានកិច្ចសហការ និងភាពជាដៃគូររវាងកម្ពុជា និងចិនជាច្រើនឆ្នាំកន្លងមកនេះបានធ្វើឱ្យអ្នកទេសចរណ៍ និងអ្នកជំនួញជាច្រើនបានធ្វើដំណើរទៅវិញ ទៅមកសំរាប់ប្រទេសទាំងពីរផងដែរ ដោយមើលឃើញពីទំនាក់ទំនងដ៏ល្អនេះទើបក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ បានសំរេចបង្កើតជើងហោះហើរថ្មីនេះ។ ម្យ៉ាងវិញទៀតខ្សែហោះហើរនេះ នឹងបង្កភាពងាយស្រួលសំរាប់អតិជន រវាងទីក្រុងទាំងពីរ រយៈពេលនៃការហោះហើរកាន់តែខ្លីជាមុនដោយការហោះផ្ទាល់។

ការសម្ពោធជាផ្លូវការនៅខ្សែហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហានចូវប្រទេសចិននេះ គឺការចូលរួមដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្ម ប្រកបដោយ ប្រសិទ្ធភាពនៃការធ្វើដំណើរទៅកាន់ទីក្រុងទាំងពីរ។ យើងនឹងបំរើសេវាកម្មដ៏ល្អបំផុត ដើម្បីធានាបាននៅសុខមាលភាពជូនដល់អតិថិជនទាំងអស់ដែលបានជ្រើសរើស ការធ្វើដំណើរជាមួយ ជេស៊ី អ៊ែរឡាញ។ ដើម្បីទទួលបានតារាងជើងហោះហើរ និងព័ត៌មានជាក់លាក់ សូមចូលមើលនៅក្នុងគេហទំព័រផ្លូវការ www.jcairlines.com ៕