(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំសម្ពោធដាក់ឲ្យដំណើរការ កម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុត ដែលមិនធ្លាប់មានឈ្មោះថា Metfone + (មិត្តហ្វូនផ្លឹស) គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ «កសាងយុគសម័យឌីជីថល»។

ក្នុងកម្មវិធីសម្ពោធនេះដែរ អតិថិជនគ្រប់រូប នឹងទទួលបានកម្រិតរបស់ Metfone+ រួមមានលំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យលើការប្រើប្រាស់របស់ពួកគេ ដែលមានសុពលភាពរយៈពេល១២ខែគិតចាប់ពីរយៈពេល ដែលបានកំណត់។ ការប្រើប្រាស់កាន់តែច្រើន លោកអ្នកនឹងទទួលបានសេវាកម្មកាន់តែ ងាយស្រួលបំផុត។

នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូន មានន័យថា ពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធី Metfone+។ មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិ ក្នុងការត្រួតពិនិត្យ និងបែងចែកកម្រិតរបស់អតិថិជនទាំងអស់ បន្ទាប់ពីការបញ្ចូលទឹកប្រាក់ ឬការចំណាយនានា ហើយយើងនឹងធ្វើការចាត់ថ្នាក់ ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។

អតិថិជននឹងទទួលបានកាដូពិន្ទុ ដោយពិន្ទុនេះ នឹងទុកប្តូរជាមួយសេវាកម្ម ឬការផ្តល់ជូនពិសេសពីកម្មវិធី Metfone+ រាល់ពេលដែលអតិថិជនអនុវត្តដូចជា៖ បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ, ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឲ្យបានសកម្ម និងពិន្ទុបន្ថែមនឹងទទួលបានសម្រាប់ឱកាស ពិសេសណាមួយ (ថ្ងៃខួបកំណើត រឺកម្មវិធីណាមួយក្នុងមួយខែ)។

លោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនមិត្តហ្វូនទាំងអស់ ដែលជឿទុកចិត្ត និងសហការជាមួយមិត្តហ្វូន តាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា មិត្តហ្វូនបានបង្កើតបដិវត្ត នៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា និងការដាក់ឲ្យប្រើប្រាស់ Metfone+ គឺធ្វើទៅតាមនិន្នាការ នៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ «កសាងយុគសម័យឌីជីថល»។

លោកបានបញ្ជាក់ថា ចាប់តាំងពីពេលចាប់ផ្តើមអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនជឿជាក់យ៉ាងមុតមាំថា អតិថិជនមានច្រើនប្រភេទ និងមានតំរូវការផ្សេងៗគ្នា ជាពិសេសនៅសម័យឌីជីថល សព្វថ្ងៃការប្រាស្រ័យទាក់ទង របស់ប្រជាជនមិនត្រឹមគ្រាន់តែ ការតេទូរស័ព្ទ ឬការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឲ្យជីវិតកាន់តែរីករាយ នឹងការធ្វើធុរកិច្ចផងដែរ។ ដូច្នេះហើយទើបមិត្តហ្វូនតែងតែខិតខំ ជាមួយវិធីសាស្រ្តច្នៃប្រឌិតបំផុត ដើម្បីផ្តល់សេវាកម្មផ្ទាល់ខ្លួន សម្រាប់តភ្ជាប់ជាមួយប្រជាជនមិនថាពេលណា កន្លែងណាឬអ្នកជានរណា ជាមួយនឹងសេវាកម្ម និងផលិតផលចម្រុះជាច្រើនរួមមាន៖ សេវាទូរស័ព្ទចល័ត អ៊ិនធឺណិត សេវាកម្មមាតិកា សេវាកម្ម Leased-line ePayment សេវាហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយអាយធី -ល-។

លោកបន្តថា លើសពីនេះក្រុមហ៊ុនមិត្តហ្វូន ទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក «កសាងយុគសម័យឌីជីថល» ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿន ជូនអតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ស្របនឹងនិន្នាការនេះផងដែរ Metfone+ ដែលជាកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតរបស់មិត្តហ្វូន បានចាប់កំណើតឡើង ដើម្បីបើកយុគសម័យថ្មីមួយក្នុងការបម្រើជូនអតិថិជន។

សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធី Metfone + នេះក្រុមហ៊ុនមិត្តហ្វូន បានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញ ដើម្បីទទួលបានរង្វាន់ទ្វេដង និងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូ នៅក្នុងកម្មវិធី Metfone+ ក្នុងខែដំបូងនៃការដាក់ឲ្យដំណើរការនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+ អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ App Store រួចចុច *1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។ លោកអ្នកក៏អាចទាក់ទងមកកាន់ Hotline 1777 ឬគេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូន fb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ៕