(ព្រុយណេ)៖ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ ព្រះអង្គម្ចាស់ Hagi Hassanal Bolkiah Mu’izzaddin Waddaulah ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី យាងចូលរួមជាអធិបតីភាពក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២០ (ASEAN Tourism Forum 2020) ដោយមានវត្តមានរដ្ឋមន្ត្រីទេសចរណ៍ និងប្រតិភូប្រទេសសមាជិកអាស៊ាន បូកចិន ជប៉ុន កូរ៉េ និងអ្នកចូលរួមមកផ្នែករដ្ឋ ឯកជននិងអ្នកសារព័ត៌មានប្រមាណជាង១០០០នាក់។

នាឱកាសនោះផងដែរ ពិធីបើកបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រទេសចរណ៍អាស៊ានថ្មី VisitSEAsia.travel ក្នុងគោលបំណងទាក់ទាញទេសចរ ក៍ដូចជាបង្ហាញពីផលិតផលទេសចរណ៍អាស៊ានថ្មីៗ ក្នុងតំបន់អាស៊ានទាំងមូលឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងគណៈប្រតិភូក៏បានចូលរួមក្នុងពិធីបើកនោះផងដែរ៕