(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយបណ្តា ក្រុមហ៊ុនចំនួន១០ រៀបចំវេទិកាការងារដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន ៨៦៩កន្លែងសម្រាប់ជ្រើសរើសសិស្ស និស្សិត នឹងអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនចំនួន១០ រួមមាន៖ DKSH Cambodia , LMM Distribution Co.,Ltd , BS Land and Home , Goodhill Enterprise, Sambat Finance , TH F&B Co., Ltd , Urban Hub Cambodia , AEON Specialized Bank Cambodia , MJQ Education, 103 New Production Co.,ltd ។

ដូច្នេះសម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាង ក្រុមហ៊ុនចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕