(ភ្នំពេញ)៖ ដើម្បីជាកាបង្ខិតសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត ឱ្យបានកាន់តែកៀកជិតបងប្អូនប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តជូនដំណឹងពីតារាងពេលវេលា ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត សម្រាប់ឆ្នាំ២០២០ នៅតាមបណ្តាខេត្ត។

នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា បងប្អូនម្ចាស់រថយន្តទាំងអស់ អាចយកយានយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ (ឆៀក) នៅទីតាំងដែលជិតបំផុត តាមកាលកំណត់ និងទាន់ពេលវេលា ត្រឹមត្រូវ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ CMVIC : ០១២ ៩៩០ ២២៣/ ០៦៩ ៥៦៧ ៨២២ / (HK)៖ ០១២ ៧៨៨ ១១៤ ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh/ ទាញយកខ្លឹមសារជាទម្រង់ PDF ៖ http://shorturl.at/ikmE8