(ភ្នំពេញ)៖ លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាស ឲ្យគូស្នេហ៍ ឬ ស្វាមីភរិយា ដែលបានជាវស្រាបៀរកម្ពុជា សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនកន្លងមក ត្រៀមសន្លឹកឆ្នោត ដែលមានក្នុងដៃ ដើម្បីផ្ទៀងផ្ទាត់ជាមួយលទ្ធផលចាប់រង្វាន់ម៉ូតូ Zoomer X ចំនួន១០០រង្វាន់ និង ចិញ្ចៀនពេជ្រចំនួន១០រង្វាន់ នៅថ្ងៃអាទិត្យទី១៩មករា ក្នុងកម្មវិធីប្រដាល់ Mas Fight លើកញ្ចក់ទូរទស្សន៍ ថោន ចាប់ពីម៉ោង៣ ដល់៦ល្ងាច។

លោកស្រីបន្តទៀតថា៖ «លទ្ធផលនៃការចាប់រង្វាន់នេះក៏នឹងត្រូវបង្ហាញជូននៅលើទំព័រ ហ្វេសប៊ុក ស្រាបៀរកម្ពុជា ព្រមទាំងសារព័ត៌មានមួយចំនួន នៅ២ថ្ងៃបន្ទាប់ផងដែរ។ ដូច្នេះគូស្នេហ៍ ឬស្វាមីភរិយា ដែលខកខានមិនបានផ្ទៀងផ្ទាត់ផ្ទាល់ក្នុងកម្មវិធីតាមកញ្ចក់ទូរទស្សន៍ សូមតាមដានលើប្រព័ន្ធផ្សព្វផ្សាយទាំង៣ខាងលើ»

លោកស្រីបញ្ជាក់ផងដែរថា៖ «អ្នកដែលមានឈ្មោះឈ្នះរង្វាន់ខាងលើ សូមត្រៀមឯកសារសំខាន់ៗចាំបាច់ ដែលរួមមានលិខិតអាពាហ៍ពិពាហ៍ លិខិតអញ្ជើញភ្ញៀវ កន្ទុយសន្លឹកឆ្នោត រូបថតកូនកំលោះ កូនក្រមុំ អត្តសញ្ញាណប័ណ្ណទាំង២ នាក់ ដើម្បីធ្វើការផ្ទៀងផ្ទាត់បើករង្វាន់ជាមួយក្រុមហ៊ុន»