(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្កីសនីកម្ពុជា បានឲ្យដឹងថា ចំពោះការអនុវត្តន៍ការងារនេះ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលអគ្គិសនីកម្ពុជា សុំអភ័យទោសទុកជាមុន៕