(ភ្នំពេញ)៖ សន្តិសុខត្រូវបានរឹតបន្តឹងជាខ្លាំង នៅបរិវេនសវនាការជំនុំជម្រះលើសំណុំរឿងសន្ទិដ្ឋិភាពរបស់ លោក កឹម សុខា មេដឹកនាំក្រុមប្រឆាំង នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

សម្រាប់សវនាការនេះ តុលាការអនុញ្ញាតឱ្យមនុស្សប្រមាណតែ៣០នាក់ប៉ុណ្ណោះ ចូលស្តាប់សវនាការ ចំណែកអ្នកសារព័ត៌មានមិនអនុញ្ញាតនោះទេ។ ការចូលសវនការនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាមុនផងដែរ។

លោក កឹម សុខា បានទៅដល់តុលាការនៅវេលាម៉ោង ៧៖៤០នាទីព្រឹកថ្ងៃនេះ ខណៈការបើកសវនាការរបស់លោក កឹម សុខា គេពុំឃើញមានអ្នកគាំទ្រក្រុមប្រឆាំងណាទៅប្រមូលផ្តុំខាងមុខសាលាដំបូងរាជធានីភ្នំពេញនោះទេ។

សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។

ក្នុងសវនាការនេះដែរ ក៏មាននូវវត្តមានជនជាប់ចោទ កឹម សុខា អមដោយមេធាវីរបស់គាត់។ ក្នុងសវនាការនេះ ក៏មានវត្តមានមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច និងសាក្សីដាក់បន្ទុកមួយចំនួនផងដែរ៕