(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់របស់កម្ពុជា ដែលបានអនុញ្ញាតឱ្យមន្ត្រីនាំពាក្យ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធរបស់ខ្លួន ចូលរួមក្នុងវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានធ្វើក្នុងរយៈពេលកន្លងមក (២០១៩)។

អង្គភាពអ្នកនាំពាក្យ បានសម្តែងនូវអំណរគុណចំពោះវាគ្មិនទាំងអស់ ដែលបានអញ្ជើញមកជាតំណាងក្រសួង ឬស្ថាប័ន ក្នុងការយល់ដឹង ប្រសិទ្ធភាព ប្រកបដោយថាមពល និងសុភាពរាបសារ គោរពជម្រាបជូនថ្វាយប្រគេនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ក៏ដូចជាជនរួមជាតិទាំងអស់ជាទីមេត្រី ជាពិសេសជូន ចំពោះភ្ញៀវកិត្តិយស លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងវេទិកាសន្និសីទសារព័ត៌មាន ដែលជា
ការបង្ហាញយ៉ាងច្បាស់នូវឧត្តមគតិ ខ្ពស់នៃការស្រឡាញ់រាប់អាន និងកិច្ច សហការដ៏ជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន។

អង្គភាពអ្នកនាំពាក្យ ពិតជាមានសុទិដ្ឋិនិយមថា សកម្មភាពទាំងនេះ នឹងនៅតែបន្តជានិច្ចនិរន្ត និងជាកម្លាំងក្នុងន័យចូលរួមកសាងជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានលះបង់អស់រយៈពេល៣៥ឆ្នាំកន្លងមក៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖