(ភ្នំពេញ)៖ ផ្សារទំនើបវឌ្ឍនៈកាពីតាល រៀបចំកម្មវិធីដ៏ពិសេសសម្រាប់អតិថិជន នារដូវបុណ្យចូលឆ្នាំចិននេះ។ កាន់តែរីករាយ ក្នុងការដើរទិញទំនិញនៅវឌ្ឍនៈកាពីតាល ដោយរាល់ការចំណាយអស់១០០ដុល្លាររបស់លោកអ្នក ពីហាងម៉ាកល្បីៗ។

ម៉ាកល្បីៗទាំងនោះរួមមានដូចជា៖ Hugo Boss, Bottega Veneta, Brioni, Canali, Christofle, Clarins, Jimmy Choo, L’occitane, Roberto Cavalli, Salvator Ferragamo, Santoni, Stefano Ricci, TWG Boutique, Poltrona Frau, Frette, Bang & Olufsen (B & O), % Arabica នឹងមានឱកាសចាប់យកអាំងប៉ាវ ដែលមានប័ណ្ណទឹកប្រាក់រហូតដល់ ១៦៨ដុល្លារផងដែរ។

គ្រប់អាំងប៉ាវដែលលោកអ្នកចាប់ សុទ្ធសឹងតែមានរង្វាន់ ហើយការផ្តល់ជូននេះធ្វើឡើងរហូតដល់ថ្ងៃទី ២៣ កុម្ភៈ ២០២០នេះ អ្វីដែលលើសពីអស្ចារ្យជាងនេះទៀត ផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏បន្ថែមជូនឆ្នោតផ្សងសំណាងយករង្វាន់ធំ ពីហាង Frette, B & O, Poltrona Frau, និង Fendi ដែលមានតម្លៃស្មើនឹងទឹកប្រាក់រហូតដល់ ១០ ម៉ឺនដុល្លារ។

សន្លឹកឆ្នោតផ្សងសំណាងនឹងបន្តផ្តល់ជូន រហូតដល់ថ្ងៃទី២៩កុម្ភៈ ដែលជាថ្ងៃផ្សារទំនើបវឌ្ឍនៈកាពីតាល ធ្វើការផ្សាយផ្ទាល់កម្មវិធីចាប់ឆ្នោតរកម្ចាស់រង្វាន់ក្នុងគេហទំព័រ Facebook របស់ខ្លួន៕

អាស័យដ្ឋាន៖ #៦៦ មហាវិថីព្រះមុនីវង្សសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ ០២៣ ៩៣ ៨៨៨៨
Website: www.vattanaccapital.com
Facebook: www.facebook.com/VattanacCapital