(ភ្នំពេញ)៖ លោក ហ៊ុយ សាវឿន ហៅឌែល បានឆ្លៀតឱកាសចុះទៅសំណេះសំណាលកីឡាករបាល់ទះ នៅសាលាបឋមត្នោតខ្ពស់ នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានទទួលជ័យជំនះក្នុងការលើកពាន់រង្វាន់របស់ លោក សុខ សម្បត្តិ ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌព្រែកព្នៅ ដែលមានការចូលពីលោកប្រធាន ប្រជាការពារសង្កាត់ពន្សាំង បងប្អូនប្រជាការពារសង្កាត់ពន្សាំងទាំងអស់ផងដែរ នៅដើមសប្តាហ៍នេះ។

ក្នុងនោះដែរលោក ហ៊ុយ សាវឿន ហៅឌេល Dale ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៤០ម៉ឺនរៀល ដល់ប្អូនៗដែលជាកីឡាករកីឡាការនី ដែលខិតខំយកជ័យជំនះក្នុងការប្រកួតបាលទះនេះ ព្រមផ្តល់នូវថវិការមួយចំនួនដល់លោកគ្រូអ្នកគ្រូផងដែរ។

លោក ហ៊ុយ សាវឿនហៅឌេល បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ឲ្យបានល្អប្រសើរ គឺធ្វើជាក្មេងល្អ សិស្សល្អ មិត្តល្អ សម្រាប់ឪពុកម្តាយ និងលោកគ្រូអ្នក និងសង្គមជាតិរបស់យើងផងដែរ ជាពិសេសត្រូវចេះស្រឡាញ់កីឡារ គឺផ្តល់មកនូវសុខភាព។

លោកនាយកសាលាបឋមត្នោតខ្ពស់ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោកហ៊ុយ សាវឿន ហៅឌេល ដែលជួយឧបត្ថម្ភដល់សិស្សរបស់លោក និងឆ្លៀតពេលដ៏មានតម្លៃចុះមកសំណេះសំណាលក៏ដូចជា លើកទឹកចិត្តដល់កីឡាករក្មេងៗ ព្រមទាំងលោកគ្រូអ្នកគ្រូដែលខិតខំបំពេញការងារនៅក្នុងសាលាបឋមនេះ។

សូមបញ្ជាក់ផងដែរថា លោក ហ៊ុយ សាវឿន ហៅឌេល Dale នឹងជួយឧបត្ថម្ភទីលានបាល់ទះបន្តទៀតនៅពេលខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ លោក ហ៊ុយ សាវឿន ហៅឌេល បានជួយឧបត្ថម្ភនូវគ្រែដល់ស្រ្តីមេម៉ាយកូនពីរភ្លោះ ព្រមទាំងថវិការចំនួន ១០ម៉ឺនរៀលជាលើកទីពីរ សម្រាប់ការសន្យារបស់លោក ដែលតែងតែនឹកឃើញដល់បងប្អូនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ ជួយទៅតាមលទ្ធភាពដែលអាចធ្វើបាន នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានការចូលពីលោកប្រធានប្រជាការពារសង្កាត់ពន្សំាង ប្រជាការពារសង្កាត់ និងប្រជាកាពារភូមិ លោកមេភូមិ។

លោក ហ៊ុយ សាវឿន ហៅឌេល បានបញ្ជាក់ថា ទោះបីតិចមែន តែជួយរហូតមិនថាទីណាក៏ដោយ ពេលណាក៏ដោយ ព្រោះដើម្បីសង្គមជាតិ នឹងប្អូនទាំងអស់ ខ្ញុំនឹងបន្តជួយដល់បងប្អូនប្រជាពលរដ្ឋ ក៏ជារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសង្គមជាតិ និងប្រទេសជាតិខ្ញុំដែរ ឲ្យកាន់តែភាពរីកចំរើនល្អទៅមុខ។ ជាពិសេសនោះ គឺអរគុណសន្តិភាព បើគ្មានសន្តិភាពគឺមិនអាចមានថ្ងៃនេះ ឡើយ ដែលខ្ញុំអាចជួយបងប្អូនបានឡើយ៕