(ភ្នំពេញ)៖ លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសពីដំណើរកម្សាន្តទៅចក្រភពអង់គ្លេសជាលើកទី៣ សម្រាប់អតិថិជនដែលឈ្នះរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា កន្លងមក។

លោកស្រីបានឲ្យដឹងថា៖ «ដំណើរកម្សាន្តទៅចក្រភពអង់គ្លេសជាលើកទី៣នេះ នឹងចាប់ផ្តើមចេញដំណើរនៅរាត្រីថ្ងៃទី១៦មករានេះ បន្ទាប់ពីលទ្ធផលនៃការសុំទិដ្ឋាកាបានសម្រេចជោគជ័យទាំងស្រុងដោយអ្នកដែលនឹងត្រូវទៅមានចំនួន ៣៨នាក់ មកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា»

លោកស្រីបន្តទៀតថា៖ «ដំណើរកម្សាន្តនេះនឹងហោះចេញពីទីក្រុងភ្នំពេញទៅទីក្រុង Manchester City ហើយនៅថ្ងៃបន្ទាប់អ្នកឈ្នះទាំងអស់គ្នានឹងធ្វើទស្សនកិច្ចក្នុងទីក្រុងនេះ និងនៅទីក្រុង Liverpool ហើយនឹងបិទបញ្ចប់ដំណើរកម្សាន្តទាំងមូលរយៈពេល៥ថ្ងៃនេះបន្ទាប់ពីទស្សកិច្ចនៅក្នុងទីក្រុងឡុងដ៍នៅថ្ងៃចុងក្រោយ»

លោកស្រីបញ្ជាក់ផងដែរថា៖ «បទពិសោធន៍សំខាន់បំផុតសម្រាប់អ្នកឈ្នះរបស់យើង គឺឱកាសចូលទស្សនាពហុកីឡាដ្ឋាន Ethihad Stadium ដែលជាកន្លែងហ្វឹកហាត់តែមួយគត់របស់ក្រុមបាល់ទាត់ Manchester City និងចូលទស្សនាផ្ទាល់ការប្រកួតបាល់ទាត់លីកកំពូលរបស់អង់គ្លេសរវាង Manchester City ទល់នឹង ក្រុម Crystal Palace តែម្តង»

លោកស្រីក៏សង្ឃឹមផងដែរថា អ្នកឈ្នះដែលត្រូវធ្វើដំណើរទាំងអស់គ្នានឹងពេញចិត្តខ្លាំងជាមួយបទពិសោធន៍ពីដំណើរកម្សាន្តលើកនេះ ហើយលោកស្រីក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលឈ្នះរង្វាន់ទាំងអស់ក៏ដូចជាពលរដ្ឋកម្ពុជាដែលតែងតែគាំទ្រពិសាស្រាបៀរកម្ពុជាផងដែរ៕

ពិសាដោយការទទួលខុសត្រូវ!