(អាមេរិក)៖ គណៈប្រតិភូក្រុមការងារយុវជនតំបន់ឆ្នេរខាងកើតដឹកនាំដោយលោក ជាម ឃុនណាត បានចូលរួមប្រារព្ធខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅក្រុងហ្វីឡាដែលហ្វីយ៉ា សហរដ្ឋអាមេរិក សហការរៀបចំដោយគណ:កម្មាធិការសាខាបក្សរដ្ឋផែនស៊ីលវេនីញ៉ា និងគណៈកម្មាធិការសាខាបក្សរដ្ឋញូវជើស៊ី ដោយមានការចូលរួមពីអ្នកមុខអ្នកការខាងសាលាក្រុង មានដូចជាសមាជិកក្រុមប្រឹក្សាក្រុង ចៅក្រម អាជ្ញាធរដែនដី និងកុងស៊ុលកិត្តិយស ព្រមទាំងប្រជាពលរដ្ឋខ្មែររស់ នៅក្នុងសហគមន៍ខ្មែរទាំងអស់ ប្រមាណជាង៤០០នាក់។

ពិធីអបអរសាទរខួបជ័យជម្នះ៧មករានេះ រៀបចំឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ ត្រូវនឹងព្រឹកព្រលឹមថ្ងៃអាទិត្យម៉ោងនៅកម្ពុជា។

ក្នុងឱកាសជួបជុំដ៏សប្បាយរីករាយនោះ លោក ជាម ឃុនណាត បានជម្រាប់ជូនប្រជាជនខ្មែរ អំពីអត្ថន័យនៃ ថ្ងៃ០៧មករា ព្រមទាំងសមិទ្ធផលដែលកម្ពុជា សម្រេចបានគួរជាទីមោទនៈក្នុងរយៈកាល៤១ឆ្នាំនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕