(បាត់ដំបង)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមកការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង លោក កុល វីរក្ស នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២ បានអញ្ជើញក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧ មករា ១៩៧៩-២០២០ និងរាប់បាតប្រគេព្រះសង្ឃ៤១អង្គ ដើម្បីឧទ្ទិសកុសលដល់អតីតយុទ្ធដែល បានពលីជីវិតដើម្បីបុព្វហេតុ ជាតិមាតុភូមិនៅវត្តតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែខេត្ត បាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងនិងសមាជិកក្រុមការងារថ្នាក់ស្រុកឃុំភូមិ សិស្សានុសិស្សនិងពុទ្ធបរិស័ទ្ធចំនួន៣វត្ត គឺវត្តតាប៉ុន វត្តរការ និងវត្តនរាចូលរួមប្រមាណ៧០០នាក់។

លោក កុល វីរក្ស បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយបានអនុវត្តនយោបាយឈ្នះឈ្នះបង្រួបបង្រួមជាតិខ្មែរតែមួយ ឲ្យរស់នៅក្រោមម្លប់សន្តិភាពដោយទទួលបាជោគជ័យជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងពេលនេះ ជាថ្ងៃគម្រប់ខួបលើកទី៤១ នៃទិវាជ័យជម្នះ៧ មករា ១៩៧៩-២០២០ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងមានអ្វីៗគ្រប់បែបយ៉ាង ក្នុងពេលនេះ រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធ៌ម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានធានានូវការលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័នរដ្ឋគ្រប់ ថ្នាក់ ការផ្តល់សេវាសាធារណៈជូនប្រជាជន ការពង្រឹងយុត្តិធ៌ម និងសមភាពក្នុងសង្គម ការបង្កើនចំណូលថវិកាជាតិ និងគ្រប់គ្រងចំណាយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោករដ្ឋលេខាធិការបញ្ជាក់ថា សន្តិភាព និងស្ថេរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាល មានគោលនយោបាយជូនកម្មការិនី ដែលបានសម្រាលកូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឲ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនក្រោមអាយុ ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធ៌ម ឫ ប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារគាំពារផ្នែកសុខភាពប្រកបដោយគុណភាពមិនគិតថ្លៃដល់កុមារមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទទួលបាន ការដំឡើង បៀវត្សចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ និងឆ្នាំបន្តបន្ទាប់ទៀតដល់កម្មករបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងនិយោជិតទទួលប្រាក់ឈ្នួល អប្បបរមា១៨២ដុល្លារ នឹងត្រូវដំឡើងដល់ ១៩០ដុល្លារ ចាប់ពីខែមករាឆ្នាំ២០២០នេះ។

រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកស្ទួយជីវភាពប្រជាកសិករ ស្ថេរភាពថ្លៃកសិផលនិងការពង្រីកទីផ្សារកសិផល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ជាប្រទេសមានចំណូ
លមធ្យមកម្រិតខ្ពស់និងចក្ខុវិស័យឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។

លោកបានបន្តថា ពីសភាពការណ៍នយោបាយការបរទេសដោយបានបញ្ជាក់ថា យើងត្រូវបង្កើតមិត្តប្រទេសផ្សេងៗឲ្យបានច្រើន ប្រកាន់យកជាប្រទេសអព្យាក្រិត្យនិងពង្រឹងសាមគ្គី
ភាពផ្ទៃក្នុងឲ្យបានល្អទើបប្រទេសយើងមានភាពរឹងមាំតទៅអនាគត់ផងដែរ។

បន្ទាប់មកលោក កុល វីរក្ស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយការពារនិងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះឲ្យស្ថិតស្ថេរគង់វង្សប្រ
កបដោយនិរន្តភាពសំរាប់អនាគតយូរអង្វែងតទៅ ក្រោមទិសស្លោកថា មានថ្ងៃ៧ មករា ទើបមានសន្តិភាព អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់ ដល់សព្វថ្ងៃនេះ តែបើ
យើងគ្មានសន្តិភាពទេ គឺគ្មានសុខសុវត្ថិភាពសន្តិភាព និងការអភិវឌ្ឍន៍នោះបានឡើយ។

ក្នុងឱកាសនោះដែរលោក កុល វីរក្ស និងសហការី បានរាប់ប្រគេនព្រះសង្ឃ៤១អង្គ ដើម្បីឧទ្ទិសកុសលដល់ថ្នាក់ដឹកនាំ វីរជន កម្មាភិបាលយុទ្ធជនស្នេហាជាតិដែលពលីជីវិតក្នុងបុព្វហេ
តុជាតិមាតុភូមិបានធ្វើឲ្យប្រទេសជាតិត្រូវបានរំដោះផុត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានឈានដល់ មានសុខសន្តិភាពពេញលេញ និងមានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ៕