(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ២រូប ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ។

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ២រូបដែលទើបតាំងតែង និងផ្តល់ឋានៈថ្មីនេះមាន៖ ទី១៖ លោក ពៅ សុខ និងលោក សៅ ភិរុណ។

លោក សៅ ភិរុណ គឺជាអគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ BTV ចំណែកលោក ពៅ សុខ គឺជាអ្នកនិពន្ធមួយនៅកម្ពុជា៕

សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រទាំងស្រុង៖