(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១៦ករណី ក្នុងនោះមានករណីប្រើប្រាស់៣ករណី និងជួញដូរ ១៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១២២ករណី ឃាត់មនុស្ស ២៥៣នាក់ (ស្រី ១៥នាក់)៕