(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការបើកលក់សាកល្បងក្នុងទីផ្សារប្រទេសកម្ពុជាបានមួយរយៈពេល ហាងតែដ៏ល្បីរបស់តៃវ៉ាន់ ធីប្រឺរី បានប្រកាសបើកសម្ពោធផ្លូវការហើយ នៅ ល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីតារាដ៏ល្បីប្រចាំប្រទេសសិង្ហបុរី អ្នកស្រី វី វៀន ឡៃ (Vivian lai) ជាស្ថាបនិក និងជានាយក ប្រតិបត្តិនៃក្រុមហ៊ុន ធីប្រឺរី ផងដែរ។

លោក អេឡេន អ៊ុង អ្នកតំណាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានឲ្យដឹងថា ទស្សនវិស័យរបស់ធីប្រឺរី គឺចង់ធ្វើការពង្រីកការប្រើប្រាស់ផលិតផលតែ តាមរយៈការចែក រំលែកចំណេះដឹង និងការបង្កើតបរិយាកាសដ៏រីករាយមួយជូនដល់អតិថិជន។ គោលបំណងចម្បងគឺចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់នៅទូទាំងពិភពលោក ទទួលបាននូវ ភាពរីករាយ និងអាចទទួលបាននូវតែមួយកែវដែលមានគុណភាពខ្ពស់ មិនត្រឹមតែផ្ដល់នូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងផ្ដល់នូវសុខភាពល្អទៀត។ យើងប្តេជ្ញា ប្រើប្រាស់តែនិងគ្រឿងផ្សំដែលល្អបំផុត ហើយធានាថាគ្មានសារធាតុជាតិគីមី និងថ្នាំសម្លាប់សត្វល្អិត។

អ្នកស្រី វី វៀន ឡៃ បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ២០២០នេះក្រុមហ៊ុនរបស់អ្នកស្រីនឹងបន្តបើកសាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសេចក្ដីត្រូវការ របស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរ ក៏ដូចជាផ្តល់ឱកាសការងារផងដែរ។ ខណៈបច្ចុប្បន្ននេះធីប្រឺរី បានបើកដំណើរការសាខាចំនួន៣រួចមកហើយដោយហាង ធីប្រឺរី សាខាទី១នៅក្នុងផ្សារទំនើបសូរិយា សេនធ័រ ភ័នធ (ជាន់ទី១), សាខាទី២នៅផ្ទះលេខ៣២ ផ្លូវ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក្រុងភ្នំពេញ (ជិតគ្លីនិចរ៉ាក់) និងហាងធីប្រឺរី សាខាទី៣នៅផ្ទះលេខ៣៥ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ។

ក្នុងនាមជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន ធីប្រឺរី លោកស្រី វី វៀន ឡៃ សង្ឃឹមយ៉ាងមុតមាំថា ហាងតែ ធីប្រឺរី នឹងទទួលបានការគាំទ្រច្រើននៅប្រទេសកម្ពុជា ក្នុងរយៈពេល ដ៏ខ្លីខាងមុននេះ ហើយនឹងក្លាយជាម៉ាកសញ្ញាដែលត្រូវបានទទួលស្គាល់ពីប្រជាជនកម្ពុជា និងនឹកឃើញមុនគេ។

សូមជម្រាបថា ធីប្រឺរី គឺជាហាងភេសជ្ជៈជំនាន់ថ្មី ដែលមានបម្រើជូននូវប្រភេទភេសជ្ជៈគ្រប់រសជាតិ ប្រើវត្ថុធាតុដើមប្រទេសតៃវ៉ាន់។ TEABRARY (ធីប្រឺរី ) គឺជាការ រួមបញ្ចូលគ្នារវាងពាក្យ តែ (TEA) និងបណ្ណាល័យ (LIBRARY) ក្នុងអត្ថន័យបង្ហាញពីការយល់ដឹងអំពីប្រភេទតែ ជំនាញក្នុងការជ្រើសរើសប្រភេទស្លឹកតែ បច្ចេកទេស នៃការឆុងបូករួមបញ្ចូលសិល្បៈនៃការច្នៃ បានបង្កើតឡើងនូវភេសជ្ជៈតែ ធីប្រឺរី ឈ្ងុយឆ្ងាញ់ដ៏ល្អដាច់គេ។ ដោយភេសជ្ជៈទាំងនោះមានរសជាតែដូចជា តែទឹកដោះគោគុជ រសជាតិដើម, តែផ្លែឈើ, តែទឹកដោះគោគ្រីមឈីស, តែបៃតងជាមួយចាហួយរសជាតិគៀមបួយ, Brown sugar ជាមួយទឹកដោះគោស្រស់ និងគុជទន់ៗ, តែ Brew tea ដែលមានដបស្អាតទាក់ទាញគួរឲ្យចង់ញ៉ាំ។

ក្រៅពីរសជាតិខាងលើហាងតែ ធីប្រឺរី ក៏បានដាក់ចេញនូវតែរូបមន្តថ្មី រសជាតិប៊ឺរី ដើម្បីអបអរសាទរដល់កម្មវិធីសម្ពោធជាផ្លូវការ ដោយរសជាតិប៊ឺរីជារសជាតិជាប់លេខមួយ ដែលមានរសជាតិឆ្ងាញ់ជាងគេក្នុងចំណោមភេសជ្ជៈប្រភេទក្រឡុករបស់ធីប្រឺរី ដែលត្រូវបានលាយបញ្ចូលគ្នារវាងទឹកដោះគោ ដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងស្ត្រប៊ឺរី ធម្មជាតិ១០០% និងចាហួយគ្រីមឈីស ក្រោមការផលិតដោយដៃយ៉ាងពិសេស មានរសជាតិឆ្ងាញ់គួរឲ្យចង់ញ៉ាំផងដែរ៕