(កំពង់ស្ពឺ)៖ ស្របពេលដែលវិស័យអចលនទ្រព្យ កំពុងតែមានសន្ទុះរីកចម្រើន គួរឲ្យកត់សម្គា​ល់ គេសង្កេតឃើញអ្នកវិនិយោគមកពីគ្រប់ទិសទី បានបោះទុន​ បង្កើតទំហំវិនិយោគ លើវិស័យនេះជាបន្ត​បន្ទាប់ ជាពិសេសតំបន់ជាយក្រុងភ្នំពេញ និងតាមតំបន់ទីប្រជុំជននានា ក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ បងប្អូន​ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅ​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្ហាញការគាំទ្រ និងក្ដីរីករាយ ពេលឃើញក្រុនហ៊ុនអចលនទ្រព្យ «ដង្ខៅ» ដែលបានដាក់ទុន ដើម្បីវិនិយោគលើផ្ទៃដី​ជាង៤០ហិចតា និងបង្កើតឲ្យមានទីផ្សារ រោងចក្រវាយណភ័ណ្ឌ, រោងចក្រកាបូប ជួយ​សម្រួលដល់ការងារ និងបង្កើនចំណូលជួយប្រជាពលរដ្ឋ នៅជុំវិញដំបន់នោះ។

មានប្រជាពលរដ្ឋរាប់រយគ្រួសារ បានមកចូលរួមអបអរ ចំពោះការបើកដំណើរការ​លក់ដីឡូតិ៍ របស់ក្រុមហ៊ុន «ដង្ខៅ» ​នា​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ​​ដែលជាថ្ងៃបើកសម្ពោធគម្រោងរបស់ខ្លួន ខណៈដែលតំបន់នោះ គឺត្រូវបានគេដឹងថា​ កំពុងមានហាងឆេងដីខ្ពស់ ស្របពេល​ដែលក្រុមហ៊ុនមួយនេះ បានមកដាក់ទុនវិនិយោគ លើផ្ទៃដីជាង៤០ហិចតា និងមានការបង្កើតឲ្យមានសួនឧស្សាហកម្ម រោងចក្រ និងគម្រោងសាងសង់ផ្ទះល្វែង​ នាឆ្នាំ២០២១ជាដើម។

​លោក គល់ តុលា អគ្គនាយកក្រុមហ៊ុន «ដង្ខៅ» បានថ្លែងថា ចំពោះលក្ខណៈពិសេសដីឡូតិ៍នេះ គឺបែងចែកជា៣គម្រោង ទី១,កម្រោង A ទី២,គម្រោង B និង៣,គម្រោង C​ ខណៈដែលគម្រោង A មានដីពុះឡូតិ៍លក់ចំនួនជាង៥០០ឡូតិ៍ និងមានរោងចក្រកែច្នៃផលិតផលវិចខ្ចប់។​ ចំពោះតម្លៃស្ថិតក្នុងគម្រោងទាំង៣នេះ គឺមានតម្លៃចាប់ពី១៨០០ដុល្លារ ដល់ជាង៦០០០ដុល្លារ។

លោក គល់ តុលា បានបញ្ជាក់ថា ការសម្រេចចិត្តដាក់ទុនវិនិយោគ នៅតំបន់ដីឡូតិ៍ដែលមានទីតាំងស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ គឺដោយសារសំឡឹងឃើញថា បច្ចុប្បចាប់ពីចំណុចផ្លូវលេខ៤១​ គឺកំពុងមានការកើនឡើង លើវិស័យអចលនទ្រព្យ ពិសេសរោងចក្រតែម្តង។ ​ការសម្រេចចិត្តនេះ គឺដើម្បីជម្រុញដល់ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងជួយបង្កើនការងារ​ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ខណៈដែលលោកមានដៃគូសហការ ក្នុងការបង្កើតឲ្យមានរោងចក្រសហគ្រាសជាដើម។

អគ្គនាយកក្រុមហ៊ុន «ដង្ខៅ» បានបន្ថែមថា ទីតាំងដីឡូតិ៍នេះប្រសិនបើប្រជាពលរដ្ឋទិញ គឺមិនខុសបំណងនោះឡើយ ព្រោះកន្លែងនោះ គឺលោកបានសហការជាមួយដៃគូ បង្កើតឲ្យមានរោចក្រចំនួន៣ ដោយក្នុងនោះមាន​រោងចក្រ កែច្នៃផលិតផលវិចខ្ចប់, រោងចក្រកាត់ដេ និងរោងចក្រផលិតកាបបូប រួមនឹងគម្រោងសាងសង់ផ្ទះល្វែង ចាប់ពីតម្លៃ១៨០០០ដុល្លារ ចុះក្រោមទៀតផង៕