(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ត បុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តងនៅ ចំណុចចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត១រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសាររថយន្តមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3E-0038 បើកបរដោយឈ្មោះ ឆាយ ថេង អាយុ៤៧ឆ្នាំ មានទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អ្នកបើកបរក្នុងទិសដៅចេញពីខេត្តកោះកុងទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA ពាក់ស្លាកលេខ ព្រះសីហនុ 1I-7876 បើកបរដោយឈ្មោះ ហ៊ិន សុខ ហ៊ួរ អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្រ្ចាសគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បណ្តោះអាសន្នដើម្បីរង់ចាំការដោះស្រាយ៕