(ភ្នំពេញ)៖ បុគ្គលិកផ្នែកលក់ប្រចាំខេត្តកែបរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះចែកទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំងវើក ជូនដល់ក្រុមប្រតិបត្តិការសង្គ្រោះ អាជ្ញាធរ និងសម្ថតិកិច្ច ដែលខិតខំប្រឹងប្រែងយ៉ាងមមាញឹកជួយសង្គ្រោះ និងរុករកជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនៃអគារកម្ពស់៦ជាន់ ដែលស្ថិតនៅក្រុងកែប ខេត្តកែប ចាប់តាំងពីថ្ងៃទី៤ ខែមករាមកម្លេះ។

ការចែកទឹកបរិសុទ្ធ និងភេសជ្ជៈប៉ូវកម្លាំងរយៈពេលពីរថ្ងៃនេះ គឺជាការផ្តល់កម្លាំងចិត្តដល់ក្រុមប្រតិបត្តិការជួយសង្គ្រោះ និងអជ្ញាធរ ដែលខិតខំប្រឹងប្រែងយ៉ាងសកម្មទាំងថ្ងៃទំាងយប់ដើម្បីរុករកសាកសព្វ និងអ្នករងរបួសដែលជាប់ក្នុងគំនរអគារ។ នេះបើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារសង្គមគ្រប់រូបភាពសំដៅជួយសម្រួល និងដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋខ្មែរជួបប្រទះទូទាំងប្រទេស៕