(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយតុល្យការចុងក្រោយជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់)។

នៅក្នុងហេតុការណ៍បាក់រលំអគារនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំដើម្បីដឹកនាំបញ្ជាផ្ទាល់ នៅខេត្តកែប។ ក្រៅពីនោះសម្តេចក៏បានអញ្ជើញទៅកាន់មន្ទីរពេទ្យសាកសួរសុខទុក្ខជនរងគ្រោះ ដែលយកចេញពីគំនរអគារបាក់រលំផងដែរ។

នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បាក់រលំអគារ។

ខាងក្រោមបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប៖

១៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចំនួន២ម៉ឺនដុល្លារ
២៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ
៣៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ
៤៖ ឯកឧត្តម ហែម សារឿង ចំនួន២ម៉ឺនដុល្លារ
៥៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ
៦៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,
៧៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ
៨៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ
៩៖ ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ
១០៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ចំនួន១០ម៉ឺនដុល្លារ
១១៖ ឯកឧត្តម ប៉ុល សារឿន ចំនួន១ម៉ឺនដុល្លារ
១២៖ ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន១ម៉ឺនដុល្លារ
១៣៖ ឧកញ៉ា វិញ ហ៊ួរ ចំនួន ៥ម៉ឺនដុល្លារ
១៤៖ ឯកឧត្តម លឹម គានហោ ចំនួន២ម៉ឺនដុល្លារ
១៥៖ ឧកញ៉ា ថោង សារ៉ាត់ ចំនួន៥ម៉ឺន
១៦៖ កញ្ញា ស្រ៊ាង ស្រីមុំ ១ពាន់ដុល្លារ
១៧៖ អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ១ម៉ឺនដុល្លារ
១៨៖ មូលនិធិបរិស្ថាន ចំនួន៣ម៉ឺនដុល្លារ
១៩៖ ឯកឧត្តមបណ្ឌិត ដួង ហេង និងលោកជំទាវ ហេង ទាន់ ចំនួន ៥ពាន់ដុល្លារ
២០៖ ឧកញ៉ា សៀ រិទ្ធី ចំនួន ១០ម៉ឺនដុល្លារ
២១៖ លោកជំទាវ ឈុន លាង ចំនួន ១០ម៉ឺនដុល្លារ
២២៖ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ចំនួន ២ម៉ឺនដុល្លារ
២៣៖ ឯកឧត្តម ស ថេត និងលោកជំទាវ ចំនួន ៣ពាន់ដុល្លារ
២៤៖ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ចំនួន១ពាន់ដុល្លារ
២៥៖ លោកជំទាវ កង ណែម ចំនួន ២៥០ដុល្លារ
២៦៖ ឧកញ៉ា គួច ម៉េងលី និងលោកជំទាវ ១ម៉ឺនដុល្លារ
២៧៖ សាកលវិទ្យាល័យធនធានមនុស្ស ចំនួន ២ពាន់ដុល្លារ
២៨៖ លោកជំទាវ ហា សុខហ័រ ទ្រីហេង ចំនួន៣ពាន់ដុល្លារ
២៩៖ ក្រុមការងារឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ចំនួន ២៥០០ដុល្លារ
៣០៖ ឯកឧត្តម លី ឆេង និងលោកជំទាវ ១ម៉ឺនដុល្លារ
៣១៖ ឧកញ៉ា ខូវ សម្បត្តិ ចំនួន ៥ម៉ឺនដុល្លារ
៣២៖ លោក វ៉ូ វីនយ៉ី និងលោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីបង្កើតសម្តេចតេជោ ចំនួន៥ម៉ឺនដុល្លារ
៣៣៖ ឯកឧត្តម នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ ប្រធានក្រុមការងារចុះជួយឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមជាមួយព្រះសង្ស និងក្រុមការងារទាំងអស់ ចំនួន១២០០ដុល្លារ
៣៤៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ និងលោកជំទាវ ចំនួន ២ម៉ឺនដុល្លារ
៣៥៖ សាខាកាកបាតក្រហម ខេត្តកំពង់ចាម ចំនួន ២ម៉ឺនដុល្លារ
៣៦៖ ឯកឧត្តម វែង សាខុន និងលោកជំទាវ ចំនួន ១ម៉ឺនដុល្លារ
៣៧៖ មូលនិធិហោណាំហុង បូរី ហោ ចំនួន ១ម៉ឺនដុល្លា
៣៨៖ លោក កឹម សុខា និងភរិយា ចំនួន២ពាន់ដុល្លារ
៣៩៖ ឯកឧត្តម ឆាយ ថន ៣ពាន់ដុល្លារ
៤០៖ ឧកញ៉ា ស៉ី គង់ ទ្រីវ និងលោកជំទាវ ចំនួន ៥ម៉ឺនដុល្លារ
៤១៖ សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន នៅខេត្តព្រះសីហនុ ៣ពាន់ដុល្លារ
៤២៖ សម្តេចក្រឡាហោម ស ខេង ចំនួន២ម៉ឺនដុល្លារ
៤៣៖ មហាឧបាសិកា ឈា ណៃ ព្រមទាំង បុត្រ និងចៅ ចំនួន១ពាន់ដុល្លារ
៤៤៖ ក្រុមហ៊ុន ស៉ីនឌី អិមផតអិចផត ចំនួន៥ពាន់ដុល្លារ
៤៥៖ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀចំដែនដី ខេត្តកំពង់ស្ពឺ ចំនួន១ពាន់ដុល្លារ
៤៦៖ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ ចំនួន ២ពាន់ដុល្លារ
៤៧៖ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ៥ពាន់ដុល្លារ
៤៨៖ ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោកជំទាវ ៥ពាន់ដុល្លារ
៤៩៖ អ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ១០ម៉ឺនដុល្លារ
៥០៖ ក្រុមហ៊ុន 7NG ឧបត្ថម្ភចំនួន ៥ពាន់ដុល្លារ

សរុបរួម៖ ២,០៩៥,៩៥០ដុល្លារ (គិតត្រឹមម៉ោង១៨៖៣០នាទី)