(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានបន្តអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំ នៅខេត្តកែប និងបន្តអញ្ជើញទៅកាន់មន្ទីរពេទ្យសាកសួរសុខទុក្ខជនរងគ្រោះ ដែលយកចេញពីគំនរអគារបាក់រលំ។

សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីរលំបាក់អគារ នៅខេត្តកែប។

ខាងក្រោមបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប៖

១៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចំនួន២ម៉ឺនដុល្លារ
២៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ
៣៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ
៤៖ ឯកឧត្តម ហែម សារឿង ចំនួន២ម៉ឺនដុល្លារ
៥៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ
៦៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,
៧៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ
៨៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ
៩៖ ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ
១០៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ចំនួន១០ម៉ឺនដុល្លារ
១១៖ ឯកឧត្តម ប៉ុល សារឿន ចំនួន១ម៉ឺនដុល្លារ
១២៖ ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន១ម៉ឺនដុល្លារ
១៣៖ ឧកញ៉ា វិញ ហ៊ួរ ចំនួន ៥ម៉ឺនដុល្លារ
១៤៖ ឯកឧត្តម លឹម គានហោ ចំនួន២ម៉ឺនដុល្លារ
១៥៖ ឧកញ៉ា ថោង សារ៉ាត់ ចំនួន៥ម៉ឺន
១៦៖ កញ្ញា ស្រ៊ាង ស្រីមុំ ១ពាន់ដុល្លារ
១៧៖ អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ១ម៉ឺនដុល្លារ
១៨៖ មូលនិធិបរិស្ថាន ចំនួន៣ម៉ឺនដុល្លារ
១៩៖ ឯកឧត្តមបណ្ឌិត ដួង ហេង និងលោកជំទាវ ហេង ទាន់ ចំនួន ៥ពាន់ដុល្លារ
២០៖ ឧកញ៉ា សៀ រិទ្ធី ចំនួន ១០ម៉ឺនដុល្លារ
២១៖ លោកជំទាវ ឈុន លាង ចំនួន ១០ម៉ឺនដុល្លារ
២២៖ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ចំនួន ២ម៉ឺនដុល្លារ
២៣៖ ឯកឧត្តម ស ថេត និងលោកជំទាវ ចំនួន ៣ពាន់ដុល្លារ
២៤៖ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ចំនួន១ពាន់ដុល្លារ
២៥៖ លោកជំទាវ កង ណែម ចំនួន ២៥០ដុល្លារ
២៦៖ ឧកញ៉ា គួច ម៉េងលី និងលោកជំទាវ ១ម៉ឺនដុល្លារ
២៧៖ សាកលវិទ្យាល័យធនធានមនុស្ស ចំនួន ២ពាន់ដុល្លារ
២៨៖ លោកជំទាវ ហា សុខហ័រ ទ្រីហេង ចំនួន៣ពាន់ដុល្លារ
២៩៖ ក្រុមការងារឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ចំនួន ២៥០០ដុល្លារ
៣០៖ ឯកឧត្តម លី ឆេង និងលោកជំទាវ ១ម៉ឺនដុល្លារ
៣១៖ ឧកញ៉ា ខូវ សម្បត្តិ ចំនួន ៥ម៉ឺនដុល្លារ
៣២៖ លោក វ៉ូ វីនយ៉ី និងលោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីបង្កើតសម្តេចតេជោ ចំនួន៥ម៉ឺនដុល្លារ
៣៣៖ ឯកឧត្តម នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ ប្រធានក្រុមការងារចុះជួយឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមជាមួយព្រះសង្ស និងក្រុមការងារទាំងអស់ ចំនួន១២០០ដុល្លារ
៣៤៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ និងលោកជំទាវ ចំនួន ២០០០០ដុល្លារ

សរុបរួម៖ ១,៨៣៨,៩៥០ដុល្លារ