(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំ នៅខេត្តកែបជាថ្មីម្តងទៀត ដើម្បីបន្តដឹកនាំបញ្ជាផ្ទាល់លើសកម្មភាពរុករកជនរងគ្រោះ ដែលបាត់ខ្លួនកប់នៅក្នុងគំនរអគារនេះ សម្រាប់ថ្ងៃទី២។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយករណីរលំបាក់អគារនៅខេត្តកែប។

ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប៖

ទី១៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ
ទី២៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ
ទី៣៖ ឯកឧត្តម ហែម សារឿង ចំនួន២ម៉ឺនដុល្លារ
ទី៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ
ទី៥៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,
ទី៦៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ
ទី៧៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ
ទី៨៖ ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ
ទី៩៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ចំនួន១០ម៉ឺនដុល្លារ
ទី១០៖ ឯកឧត្តម ប៉ុល សារឿន ចំនួន១ម៉ឺនដុល្លារ
ទី១១៖ ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន១ម៉ឺនដុល្លារ
ទី១២៖ ឧកញ៉ា វិញ ហ៊ួរ ចំនួន ៥ម៉ឺនដុល្លារ
ទី១៣៖ ឯកឧត្តម លឹម គានហោ ចំនួន២ម៉ឺនដុល្លារ
ទី១៤៖ ឧកញ៉ា ថោង សារ៉ាត់ ចំនួន៥ម៉ឺន
ទី១៥៖ កញ្ញា ស្រ៊ាង ស្រីមុំ ១ពាន់ដុល្លារ
ទី១៦៖ អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ១ម៉ឺនដុល្លារ
ទី១៧៖ មូលនិធិបរិស្ថាន ចំនួន៣ម៉ឺនដុល្លារ
ទី១៨៖ ឯកឧត្តមបណ្ឌិត ដួង ហេង និងលោកជំទាវ ហេង ទាន់ ចំនួន ៥ពាន់ដុល្លារ

សរុបរួម៖ ១,៤៤៦,០០០ដុល្លារ